កំពង់ធំៈ នៅវេលាម៉ោង ៦ និង ៣០នាទី ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ ១១៦-១១៧ ស្ថិតភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរម៉ូតូបុកម៉ូតូបើកបរឆ្លងកាត់ផ្លូវ បណ្ដាលអោយរបួសធ្ងន់ ០២នាក់។
ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1D-0284 បើកបរដោយឈ្មោះ ញឹម សុភ័ក្រ ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិស្លាកែត សង្កាត់ព្រៃតាហូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរកសិករ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន (របួសធ្ងន់) ខណៈមកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូម៉ាក ស៊ុយស៊ឺគីស្មាក់វី ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1L-3536 ឆ្លងកាត់ផ្លូវពីកើតទៅលិច បើកបរដោយឈ្មោះ សោម ណាវី ភេទស្រី អាយុ ៦០ ឆ្នាំ រស់នៅភូមិអូរសួស្ដី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខរបរកសិករ រួមដំណើរដោយឈ្មោះ សុវណ្ណរាជ ភេទប្រុស អាយុ១០ឆ្នាំ មុខរបរសិស្ស(របួសស្រាល) និងម្នាក់ទៀតឈ្មោះ មី ណា ភេទស្រី អាយុ ៦ ឆ្នាំ មុខរបរសិស្ស (របួសស្រាល)។
មូលហេតុ៖ អ្នកបើកម៉ូតូ ស៊ុយស៊ឺគី ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកម៉ូតូហុងដាបើលឿនពេក។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីចាត់ការតាមនីតិវិធី ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់