(សេអ៊ូល)៖ យោធាជើងទឹកកូរ៉េខាងត្បូង បានដាក់សម្ពោធនាវាមុជទឹកទី ៧ ដែលជាប្រភេទ Class-214 ទម្ងន់ ១,៨០០តោន និងត្រូវបានកសាងដោយក្រុមហ៊ុនផលិតនាវា Hyundai។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានស៊ិនហួ នៅថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០១៦។
ពិធីអបអរខាងលើនេះ ត្រូវបានប្រារព្ធឡើងនៅទីក្រុងជាប់ឆ្នេរសមុទ្រ Ulsan ដែលមានលោក ឧត្តមនាវីឯក Jung Ho-sub ជាអធិបតី។ ក្រុមហ៊ុន Hyundai បានឈ្នះកិច្ចសន្យាកសាងនាវាមុជទឹក ចំនួន ៦គ្រឿងក្នុងចំណោម ៩គ្រឿង ពីកងទ័ពជើងទឹកកូរ៉េខាងត្បូង ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៤មក។
គួរបញ្ជាក់ថា នាវាមុជទឹកថ្មីៗសរុប ៧គ្រឿងនឹងត្រូវដាក់ឲ្យដំណើរការនៅខែកក្កដា ឆ្នាំ២០១៧ ដើម្បីបង្កើនសក្តានុពលលើវិស័យការពារអធិបតេយ្យភាពដែនទឹក៕
ព័ត៌មានអន្តរជាតិ
មតិយោបល់