ព័ត៌មានជាតិ

ទីតាំងកត់ឆ្នោតខាងលិចផ្សារសាំហាន់ ត្រូវសមត្ថកិច្ចខណ្ឌឫស្សីកែវ ធ្វើការបង្ក្រាប

ភ្នំពេញ: ទីតាំងបើកកន្លែងកត់ឆ្នោតមួយកន្លែង ត្រូវបានសមត្ថកិច្ចខណ្ឌបានធ្វើការបង្ក្រាប កាលពីវេលាម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ ដែលស្ថិតនៅផ្លូវបេតុង ខាងលិចផ្សារសាំហាន់ ភូមិទួលសង្កែ ក្រុមទី១២ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមានក្រដាសសំរាប់កត់ឆ្នោតមួយចំនួន ម៉ាសីុនគិតលេខចំនួន ០១គ្រឿង បិុចសំរាប់កត់ចំនួនមួយ តុ១ និងទឹកប្រាក់មួយចំនួនផងដែរ ។

សមត្ថកិច្ចបានបន្តទៀតថា ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនស្ត្រី ០២នាក់ ទី១ ឈ្មោះ មីុ សំបូរ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរជាអ្នកកត់ឆ្នោត ស្នាក់នៅផ្ទះជួលផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងម្នាក់ទៀតឈ្មោះ ម៉ុល ចាន់វីលី ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បច្ចុប្បន្នស្ត្រីទាំង ០២នាក់ខាងលើ ត្រូវបានបញ្ជូនទៅឃុំខ្លួន ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕

photo_2016-05-16_17-26-12 photo_2016-05-16_17-26-15 photo_2016-05-16_17-26-14 photo_2016-05-16_17-26-13 photo_2016-05-16_17-26-12 (3) photo_2016-05-16_17-26-12 (2)

មតិយោបល់