ព័ត៌មានអន្តរជាតិ

ភ្ញៀវទេសចរ ៧នាក់ស្លាប់ និង១៤នាក់ បាត់ខ្លួន ខណៈទឹកជំនន់បានវាយប្រហាររមណីយដ្ឋានមួយ នៅឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី:មន្ត្រីភ្នាក់ងារគ្រោះមហន្តរាយក្នុងស្រុក បានឱ្យដឹងថា ទឹកជំនន់បានវាយប្រហាររមណីយដ្ឋានទេសចរណ៍មួយនៅក្នុងស្រុក Deli Serdang ភាគខាងជើងខេត្តស៊ូម៉ាត្រារបស់ឥណ្ឌូនេស៊ី ដែលបណ្តាលឱ្យភ្ញៀវទេសចរ ៧នាក់បានស្លាប់ និង ១៤នាក់ផ្សេងទៀតបានបាត់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៦ ឧសភានេះ ដោយបានស្រង់សម្តី មន្ត្រីទទួលបន្ទុកគ្រោះមហន្តរាយបាននិយាយថា គ្រោះមហន្តរាយនេះបានកើតឡើងនៅកាលពីថ្ងៃអាទិត្យ នៅពេលដែលមនុស្ស២១ នាក់ដែលពួកគេទាំងអស់ គឺជាសិស្សត្រូវបានទៅទស្សនា ទឹកជ្រោះមួយនៅឯភូមិ Durin Sirugun ។

មន្រ្តីដដែល បានបន្តថា សាកសពចំនួន៧នាក់ បានរកឃើញហើយ។ ដោយឡែកសាកសពមនុស្សផ្សេងទៀតកំពុងស្វែងរក។ រីឯគ្រោះទឹកជំនន់នេះ មិនបានបំផ្លាញសម្បត្តិអ្វីនោះទេ។

គួរបញ្ជាក់ថា ដំណើរស្វែងរកមនុស្សបាត់ខ្លួន គឺកំពុងដំណើរទៅមុខ ដោយមានការចូលរួមពីខាងទាហាន ប៉ូលិស ក្រុមអ្នកសង្គ្រោះមកពីក្នុងតំបន់ជាមួយនិងក្រុមអ្នកស្ម័គ្រ៕

2013-01-17T065328Z_462427237_GM1E91H157V01_RTRMADP_3_INDONESIA-FLOODS

មតិយោបល់