ព្រះសីហនុៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើយឡើង ដោយមានអគ្គិភ័យបានឆាបឆេះកន្លែងស្នាក់នៅរបស់កម្មករសំណង់សមុទ្រខៀវ យ៉ាងសន្ធោសន្ធៅ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង៤០នាទី រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចកន្លែងស្នាក់នៅរបស់កម្មករសំណង់ឈ្មោះសមុទ្រខៀវ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា អគ្គិភ័យនេះបានឆេះបំផ្លាញកន្លែងស្នាក់នៅរបស់កម្មករសំណង់អស់ចំនួន៦បន្ទប់ រួមនិងសម្ភារៈមួយចំនួនទៀត តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ៕
មតិយោបល់