ព័ត៌មានជាតិ

ឃាត់ខ្លួនក្រុមជនសង្ស័យចោរប្លន់អាការ២នាក់ទៀតហើយ ករណីប្លន់មាស២២ជី នៅខេត្តស្វាយរៀង

ស្វាយរៀង: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បង្ក្រាបបានក្រុមចោរប្លន់ប្រដាប់អាវុធ កាលពីថ្ងៃ១៥ ខែមេសា ឆ្នាំ២០១៧ ម៉ោង ១ និង ០៥ នាទី នៅចំណុចបង្គោលព្រំដែន២២០ និង២២១ ភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ជនរងគ្រោះ ០២ នាក់ (ប្តី ប្រពន្ធ មិនស្គាល់អត្តសញ្ញាណ) ត្រូវក្រុមជនសង្ស័យប្រដាប់ដោយអាវុធអាការ ៥៩ ចំនួន ១ ដើម ប្លន់យកមាស ២២ ជី ។

សមត្ថកិច្ចបង្ក្រាប និងចាប់ខ្លួនបានជនសង្ស័យ ២ នាក់ ប្រុស ដកហូតវត្ថុតាងនិងសម្ភារ:រួមមាន មាស ២២ ជី អាវុធ AK ៥៩ ០១ ដើម គ្រាប់ ០២ គ្រាប់ សំបកគ្រាប់ ០២ សំបក អត្តសញ្ញាណប័ណ្ណ ០៣ សន្លឹក ប័ណ្ណបើកបរ ០១ សន្លឹក ថ្នាំម្សៅ ពណ៌ស ០១ ប្រអប់ ថ្នាំគ្រាប់ពណ៌ខៀវ ០១គ្រាប់ ទូរសព្ទដៃ ០២ គ្រឿង រថយន្ត ១ គ្រឿង និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងអនុវត្តន៍តាមនិតិវិធី ៕

មតិយោបល់