ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ រត់រួចជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ: កាលពីវេលាម៉ោង ៨និង៣០នាទីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ធ្វើការ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ករណីលួចម៉ូតូ ត្រង់ចំណុចក្នុងផ្ទះជួលគ្មានលេខ ផ្លូវ០០២ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យទី១ឈ្មោះ ចូច (គេចខ្លួន) និងទី២ឈ្មោះ ចាន់ រ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ (គ្មានសារធាតុញៀន) ឃាត់ខ្លួន។

ពួកគេបានធ្វើសកម្មភាព លួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ ផុន លីនដា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ៊ុតសក់ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ០០២ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

សម្ភារ:បាត់បង់៖ គ្មាន , សម្ភារ:បន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ1HU-2395 ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់