ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ដ៏ បើកចុះពីលើស្ពានព្រះមុនីវង្សថ្មីជ្រុលទៅបុករនាំងថ្មចែកទ្រូងផ្លូវខូចខាត

ភ្នំពេញ: រថយន្តក្រឡុកស៊ីម៉ង់ដ៏ មួយគ្រឿងបើកចុះពីលើស្ពានមុនីវង្សថ្មី មកដល់ចំណុចផ្លូវកោង មិនព្រមបន្ថយល្បឿនក៏ជ្រុលទៅបុកនិងរនាំងថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យខូចខាត ធ្វើឲ្យរថយន្តកល់ជាប់ទៅមុខលែងរួច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទី យប់ថ្ងៃទី៣ ខែវិច្ចិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងកើតស្ពានព្រះមុនីវង្សថ្មី ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពពីអ្នកដែលបានឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុ មានរថយន្តក្រឡុកស៊ីម៉ង់ដ៏ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 5A-1473 បើកបរដោយបុរសម្នាក់ បានបើកធ្វើដំណើរ ចុះពីលើស្ពានព្រះមុនីវង្សថ្មីក្នុងទិសដៅពីលិចមកកើត ខណ:មកដល់ចំណុចផ្លូវកោង រថយន្តមិនព្រមបន្ថយល្បឿនឡើយ ក៏ធ្វើឲ្យរថយន្តជ្រុលចង្កូត ទៅបុកនិងរនាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តនេះហោះ ទៅគល់ជាប់នៅនាំងថ្មទ្រូងផ្លូវ ចំពាក់កណ្តាលតែម្តង ។

ចំណែកប្រពភមួយទៀតបាននិយាយប្រាប់ដែរថា គ្រោះថ្នាក់នេះ ក៏បណ្តាលឲ្យមកពីមានម៉ូតូមួយគ្រឿងដែលជិះបញ្ច្រាសផ្លូវមក ស្របពេលរថយន្តកំពុងបើកបត់ផ្លូវកោងលឿន ក៏ព្យាយាមបើកគេចពីម៉ូតូនោះទើបធ្វើឲ្យរថយន្តក្រឡុកស៊ីម៉ង់ដ៏ ជ្រុលចង្កួតទៅបុកនិងបាំងថ្មពុះចែកទ្រូងផ្លូវតែម្តង ។

ក្រោយពីកើតហេតុ កម្លាំងនគរបាលចរាចរណ៍ជំនាញបានចុះមកធ្វើការពិនិត្យនិងវាស់វែង បានឲ្យដឹងថាគ្រោះថ្នាក់នេះមិនបណ្តាលឲ្យមានមនុស្សរងរបួសឡើយ គឺគ្រាន់តែខូចខាតរបាំងថ្មរបស់សាលាកក្រុងប៉ុណ្ណោះ ដូច្នាះសមត្ថកិច្ចនិងវាស់វែងយករថយន្តនេះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលច្បារអំពៅ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕

photo_2016-11-03_22-44-39

photo_2016-11-03_22-44-42

photo_2016-11-03_22-44-43

photo_2016-11-03_22-44-45

photo_2016-11-03_22-44-47

មតិយោបល់