ព័ត៌មានជាតិ

ប្រទះឃើញសាកសពបុរសជនជាតិវៀតណាមម្នាក់ចងកក្រោមដើមសង្កែ សង្ស័យខូចចិត្តរឿងប្រពន្ធក្បត់

បាត់ដំបង: ភ្នាក់ងារ Post News Media ប្រចាំខេត្តបាត់ដំបងបានរាយការណ៍មកថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ០៤ និង ៣០នាទី នៅត្រង់ចំនុចគុម្ភសង្កែ លើដីទំនេរ ក្នុងក្រុមទី១៣ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ មានករណី ធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ជនរងគ្រោះឈ្មោះ តេវ ភេទ ប្រុស អាយុ ៤១ ឆ្នាំ (ជនជាតិ វៀតណាម) មានទីលំនៅស្នាក់បណ្ដោះអាសន្ន ភូមិ សង្កាត់ កើតហេតុខាងលើ ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋ ជនរងគ្រោះ ត្រូវបានបានប្រពន្ធក្បត់ចិត្តយកប្ដីម្នាក់ទៀតហើយនិងផឹកស្រារាល់ថ្ងៃ ។

តាមការពិនិត្យលើសាកសព សមត្ថកិច្ចរកឃើញថាសាកសពស្លៀកខោទ្រនាប់ ពណ៌ក្រហម គ្មានពាក់អាវ បែរមុខទៅទិសខាងកើត ឈៀងខាងត្បូង
ដោយលុតជង្គង់ ក្រោមដើមសង្កែ ក្បែរដំបូក ដែលមានចម្ងាយពីគល់សង្កែ ប្រមាណ ១ ម៉ែត្រ ។ ជនរងគោះ បានយកខោខៅប៑យជើងវែង ពណ៍ប្រផេះ ចងជាប់នឹងដើមសង្កែ ដោយចង ជារបៀបថ្ពក់ ដែលមានចម្ងាយពីដើមសង្កែមកសាកសព ប្រវែង ២០ សង់ទី
ម៉ែត្រ ។ ដៃទាំងពីរស្របនិងដងខ្លួន ដៃឆ្វេងគងលើភ្លៅ ដោយឃើញសភាពដូចនេះ សមត្ថកិច្ចក៏បានបង្កើតក្រុមគណ:កម្មការមួយ ធ្វើការត្រួតពិនិត្យ លើសាកសព ផ្នែកក្បាល គ្មានស្លាកស្នាម ភ្នែក បិតជិត មាត់បិតជិត ច្រមុះ ហៀរទឹកសំបោរ ផ្នែកកពីក្រោមចង្កា មានស្នាមជាំទ្រុឌ ផ្នែកដើមទ្រូងនិងពោះ មានសភាពធម្មតាគ្មានស្លាកស្នាម ផ្នែកខ្នង មានសភាពធម្មតា គ្មានស្លាកស្នាម ផ្នែកអវ:យវ: មានសភាពស្លេកស្លាំង ជើងមានសភាព
ស្រុងឈាម ផ្នែកប្រដាប់ភេទ មានចេញទឹករំអិល ក្រៅពីបណ្ដាស្លាកស្នាមខាងលើ សមត្ថកិច្ចពុំពិនិត្យឃើញមានស្លាកស្នាមអ្វីផ្សេង គួរឲ្យកត់សម្គាល់ឡើយ ៕

មតិយោបល់