ព័ត៌មានជាតិ

Update៖ ក្រឡាប់រថយន្តកែច្នៃ មនុស្ស២៤នាក់រងរបួសធ្ងន់និងស្រាល

បាត់ដំបងៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តកែច្នៃមួយគ្រឿង រហូតបណ្តាលឲ្យមនុស្សចំនួន២៤នាក់ រងរបួសធ្ងន់និងស្រាល។

ហេតុការណ៍ថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង១៥នាទី ល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីលោក សន និល អធិការរងនគរបាលនៃអធិការដ្ឋានស្រុករតនមណ្ឌល បានបញ្ជាក់ប្រាប់Post Newsថា រថយន្តខាងលើនេះ ជាប្រភេទរថយន្តកែច្នៃ បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះបានមកដល់ចំណុចកើតហេតុ បានបើក គេចពីម៉ូតូ ទើបបណ្ដាលឲ្យរេចង្កូតក្រឡាប់តែម្ដង រហូតបណ្តាលឲ្យអ្នករួមដំណើរនៅលើរថយន្តចំនួន២៤នាក់ រងរបួស ក្នុងនោះមាន៨នាក់រងរបួសធ្ងន់ និង១៦នាក់ទៀតរងរបួសស្រាល ត្រូវបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យ៕

មតិយោបល់