ព័ត៌មានជាតិ

Roma និង Abraham បានឈានដល់កិច្ចព្រមព្រៀងជាមួយគ្នាហើយ

បរទេស៖ Abraham កីឡាករខ្សែប្រយុទ្ធវ័យក្មេង Chelsea មកដល់ពេលនេះត្រូវបានគេជឿជាក់ថាកំពុងមានបំណងចង់ចូលរួមជាមួយនឹងក្លឹបរបស់លោក Jose Mourinho នៅឯអ៊ីតាលីខ្លាំងមែនទែន។

The Goal ជឿជាក់ថាក្លឹប Roma មកដល់ពេលនេះគឺបានឈានទៅដល់ការសម្រេចចិត្តព្រមព្រៀងលើគ្រប់លក្ខខណ្ឌរបស់កីឡាករហើយដើម្បីអាចនាំយក Tammy Abraham ចេញពីអង់គ្លេសបាន។

គួរឲ្យដឹងដែរមកដល់ពេលនេះក្លឹបតោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក Thomas Tuchel ចាប់តាំងតែពីខែមករាមកក្លឹបបាននាំយកកីឡាករខ្សែប្រយុទ្ធចំណូលថ្មីៗជាច្រើនមករួមក្លឹបនិងកំពុងបន្តបន្ថែមកីឡាករទៀតឡើយ៕

មតិយោបល់