ព័ត៌មានជាតិ

ស្រីស្អាត២នាក់ជិះម៉ូតូខ្វះការប្រុងប្រយ័ត្នបុករថយន្តបត់ចូលការ៉ាស់សាំងពេញទំហឹង ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ព្រៃវែង: លោកអធិការស្រុកកំពង់ត្របែកបានប្រាប់ Post News Media ថាកាលពីថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៧ វេលាម៉ោង ១ និង ៣០ នាទីរសៀល ត្រង់ចំណុចលើផ្លូវជាតិ ១ ភូមិដូង ឃុំព្រៃឈរ មានករណីគ្រោះចរាចរណ៍ (ធ្វើដំណើរបព្ច្រាសទិសគ្នា) បង្កឡេីងដោយ (អ្នកបើកបរមិនស្គាល់ឈ្មោះ) បើកបររថយន្តម៉ាកលុចសុីស៣០០ ពាក់ស្លាកលេខ ភព២ 2D.7778 ធ្វេីដំណេីរពីកេីតទៅលិច លុះមកដល់ការ៉ាស់សាំងបានបត់ឆ្វេងចូលការ៉ាស់សាំង មានអ្នកជិះម៉ូតូមកពីទិសខាងលិចបើកបរដោយឈ្មោះ សុត សុភក្រ័ ភេទស្រី អាយុ១៨ឆ្នាំ (ស្លាប់) រស់នៅភូមិក្រោល ឃុំគោខ្ចក អ្នករួមដំណើរមានឈោ្មះ សុត បុប្ផា ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិជាមួយគ្នា របួសធ្ងន់ ម៉ូតូពាក់ស្លាកលេខ ភ្នំពេញ ១bl.៦១៦៥ ខូចខាតស្រាល ។

បច្ចុប្បន្នជនរងគ្រោះសមត្ថកិច្ច បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក សាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ រីឯវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋានដើម្បីបំពេញសំណុំរឿង ៕

មតិយោបល់