ព័ត៌មានជាតិ

រថយន្តលុចស៊ីស330 បើកបុកគូទរថយន្តតូយ៉ាតាព្រូស បណ្តាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿង បុកគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១និង២០នាទីរំលងអាធ្រត្រ ឈានចូលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ១៣ ត្រង់ចំណុចក្រោយវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសាក្សី ឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរស មិនស្គាល់អត្តសញ្ញាណម្នាក់ បើករថយន្តមួយគ្រឿងម៉ាកលុចស៊ីស 330 ពណ៌ទឹកប្រាក់
ពាក់ផ្លាកលេខ ភ្នំពេញ 2AY-1938 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៣ ក្នុងទិសដៅពីជើងទៅត្បូង។

ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែអ្នកបើករថយន្ត ងោកមួយភាំង បានរេចង្កូតជ្រុលទៅបុកគូទរថយន្ត តូយ៉ាតាព្រូស បណ្តាលរងការខូចខាត ហើយខ្ទាត់៥ម៉ែត្រ ជ្រុលទៅផ្ទប់នឹងរបង ជុំវិញតេ៣ បណ្តាលឲ្យបាក់អស់២ផ្ទាំ។ ចំណែករថយន្តតូយ៉ាតាព្រូសវិញ ខូចខាតខ្ទេចអស់មួយជំហៀង ខាងក្រោយយ៉ាងដំណំ ហើយបែកកង់ក្រោយផ្នែកខាងឆ្វេង រីឯរថយន្តបង្កវិញ ខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខផ្នែកខាងស្តាំ។

ក្រោយកើតហេតុ ភាគីទាំងពីរបានសម្របសម្រួលគ្នា អ្នកបើករថយន្តបង្ក បានធានាថ្លៃជួសជុល
ដល់ម្ចាស់រថយន្តរងគ្រោះ ឯខាងរបងតេ៣ វិញសងចំនួន១៥០$ ដើម្បីបញ្ចប់រឿង៕

មតិយោបល់