ព័ត៌មានជាតិ

អស់ទាស់ម្មង! គ្រាន់ជិះម៉ូតូបុកគ្នាតិចតួចសោះបង្កជាហិង្សាដាល់២នាក់ប្តីប្រពន្ធរបួស ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីជិះម៉ូតូប៉ះគ្នាជាមួយម៉ូតូភាគីជនរងគ្រោះ រួចបង្កជាហិង្សាដាល់ភាគីម្ខាងទៀត ដែលមានគ្នា២នាក់ប្តីប្រពន្ធ បណ្តាលឲ្យរងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិក្បាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធដែលត្រូវជនបង្កវាយឲ្យរបួសខាងលើនេះ មានឈ្មោះ អ៊ូច វន្នី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរពេទ្យ (មានស្នាមហើមជាំលើចិញ្ជើមខាងស្តាំ) និងម្នាក់ទៀតឈ្មោះ អ៊ុក សុគន្ធា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ (មានស្នាមមុតចុងចិញ្ជើមខាងឆ្វេង និងស្នាមហើមភ្នែកខាងឆ្វេង) អ្នកទាំង២ស្នាក់នៅភូមិកណ្តាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្ដាល។

ចំណែកជនសង្ស័យជាជនដៃដល់មានឈ្មោះ ផុស ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ
មុខរបរ កម្មកររោងចក្រ ស្នាក់នៅៗភូមិក្បាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ស្នាក់នៅភូមិចន្ទ្រា សង្កាត់ចន្ទ្រា ក្រុងបាវិត ខេត្តស្វាយរៀង។

មុនពេលកើតហេតុ ជនសង្ស័យ បានជិះម៉ូតូមកពីទិសខាងកើត ទៅទិសខាងលិច ពេលនោះក៏មានភាគីម៉ូតូជនរងគ្រោះ ជិះក្នុងទិសដៅពីលិចទៅកើត ក្នុងទិសដៅបញ្ច្រាសទិសគ្នា បានបុកជាមួយនិងម៉ូតូរបស់ជនសង្ស័យ ត្រូវចំក្បាំងខាងឆ្វេង បណ្តាលឲ្យដួលម៉ូតូ បែកក្បាំងអស់មួយចំនួន។ ភ្លាមនោះឈ្មោះជនសង្ស័យបាននិយាយថា« ហេតុអ្វី បានជិះម៉ូតូមកបុកខ្លួន ហើយថែមទាំងដកយកសោម៉ូតូរបស់ខ្លួនទៀត» ពេលនោះ ជនរងគ្រោះក៏បានជជែកគ្នា ជាមួយជនសង្ស័យយកត្រូវរៀងខ្លួន រួចក៏ឈានដល់ការប្រតាយប្រតប់ទៅវិញទៅមក ស្រាប់តែជនសង្ស័យ បានវាយដាល់ទៅលើ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ឲ្យរបួសជាទម្ងន់ហើយ ភ្លាមៗនោះបានប្រជាពលរដ្ឋនៅជិតជួយឃាត់រួចរាយការណ៍ មកសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកោះអន្លង់ចិន និងកម្លាំងអន្តរាគមន៍ បានទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យបាន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធីតែម្តង៕

មតិយោបល់