កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង៩ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ៥ ភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បញ្ជូនស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរពេកក៏បានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តបាត់ដំបង។
ចំពោះករណីនេះ វត្ថុតាងម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការនគរបាលស្រុករលាប្អៀរដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕
មតិយោបល់