ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង៩៖៣០នាទី យប់ថ្ងៃទី១៦ ខែឧសភានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញទៅបំពេញទស្សនកិច្ចការងារ និងចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអាស៊ាន-រុស្ស៊ី នៅទីក្រុងម៉ូស្គូ និងសូឈី សហព័ន្ធរុស្ស៊ី។ នេះបើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Post News ពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។
ដំណើរទស្សនកិច្ចការងារ និងចូលរូមកិច្ចប្រជុំកំពូលខាងលើ ធ្វើឡើងតាមការអញ្ជើញរបស់លោក ឌីមីទ្រី មេដវេដេវ នាយករដ្ឋមន្ត្រីរុស្ស៊ី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងជួបចរចាទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី ឌីមីទ្រី មេដវេដេវ៕











មតិយោបល់