ព័ត៌មានកីឡា

បឹងកេត ត្រៀមខ្លួនរួចជាស្រេចជួប Johor Darul Ta’zim FC

ក្រុមបឹងកេតអង្គរ របស់កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងកាទទួលក្រុមជើងខ្លាំងរបស់ម៉ាឡេស៊ី Johor Darul Ta’zim FCនៅថ្ងៃស្អែកនេះ។

ពហុកីឡារដ្ឋានជាតិអូឡាំពិក របស់កម្ពុជា បានត្រៀមរួចរាល់ហើយ ដើម្បីធ្វើការប្រកួត នៅវេលាម៉ោង៦ ល្ងាចថ្ងៃស្អែក រវាងក្រុម បឹងកេតអង្គរអេហ្វស៊ី ជួបជាមួយក្រុម Johor។

បឹងកេតអង្គរ របស់កម្ពុជាបានត្រៀមខ្លួចយ៉ាងល្អ ព្រោះបឹងកេត ត្រូវការឈ្នះ ការប្រកួតនេះយ៉ាងសំខាន់។ បឹងកេត កំពុងឈរលេខរៀងទី៣ មាន៤ពិន្ទុ តែបឹងកេតនៅមានឱកាសនៅឡើយ ដោយមាន២ ប្រកួតបន្តទៀត ស្របពេលដែលក្រុម Johor ឈរលេខ២ មាន៧ពិន្ទុ និងក្រុមកំពូលតារាង Global FC ឈរលេខ១ មាន៩ពិន្ទុ។

ប្រសិនបើ បឹងកេត អាចយកឈ្នះការប្រកួតចុងក្រោយរបស់ពួកគេ នោះបឹងកេត មានឱកាសបន្តទៅវគ្គបន្តទៀត។ ថ្វីបើការប្រកួតលើកមុននៅទឹកដី Johor ក្រុមបឹងកេតចាញ់ ៣-០ ក៍ដោយ តែការប្រកួតលើកនេះនៅទឹកដីកម្ពុជាដែលមានអ្នកគាំទ្ររាប់ម៉ឺននាក់ បឹងកេតនឹងលេងបានប្រសើរជាងមុនជាក់ជាមិនខាន៕

មតិយោបល់