ឈានដល់ការប្រកួតទី៥ ហើយនៅ J3 League ដែលកំពូលខ្សែប្រយុទ្ធវ័យក្មេងកម្ពុជា ចាន់ វឌ្ឍនាកា មិនទាន់មានឱកាសបង្ហាញសមត្ថភាពឲ្យក្រុម Fujieda MYFC នៅឡើយទេ ។
ថ្វីបើ ចាន់ វឌ្ឍនាកា បានចូលរួមបង្ហាញខ្លួនក្នុងជម្រើស ១១ នាក់ដំបូង ក្នុងពានរង្វាន់ ព្រះចៅអធិរាជ លើកទី ២២ កាលពីពេលថ្មីៗកន្លងមកមែន តែសម្រាប់ J3 League វឌ្ឍនាកា មិនទាន់បានបង្ហាញវត្តមាននៅឡើយទេ ។
ជាក់ស្តែងណាស់ ការប្រកួតជាមួយនឹងក្រុម Grulta Morioka ចាន់ វឌ្ឍនាកា បានត្រឹមអង្គុយមើលក្រុម Fujieda ចាញ់ការប្រកួតប៉ុណ្ណោះ ។ សរុបទាំង៥ ប្រកួតកន្លងមក Fujieda មានត្រឹម ៤ ពិន្ទុ ឈរលេខរៀងទី ១៦ ដោយឈ្នះ ១ ប្រកួត ស្មើ ១ ប្រកួត និងចាញ់ ៣ ប្រកួត ។
ចាំមើលថា តើវឌ្ឍនាកា អាចបង្ហាញខ្លួន នៅប្រកួតទីប៉ុន្មាន ? ស្របពេលដែលអ្នកគាំទ្រកម្ពុជា ទាំងអស់កំពុងទន្ទឹងរង់ចាំមើល ចាន់ វឌ្ឍនាកា បង្ហាញខ្លួនលើទីលាន ក្នុងជម្រើស ១១ នាក់ដំបូង របស់ Fujieda MYFC ៕
មតិយោបល់