កណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ វេលាម៉ោង ០៧និង១៣នាទី នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅចំណុច ភូមិព្រែកក្តី ឃុំព្រែកតាទែន លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២១-២២ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ឆ្នាំង 1C-0395 បើកបរទិសដៅពីជើងទៅត្បូង(កំពង់ឆ្នាំង-ភ្នំពេញ)ដោយ ឈ្មោះ យ៉ុង នី ភេទប្រុសអាយុ ២១ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រីង ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង (របួសធ្ងន់) នឹង អ្នករួមដំណើរឈ្មោះ អឿន វុន ភេទប្រុសអាយុ២១ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា (របួសស្រាល)។
ប្រភពដដែរបានបន្តរទៀតថា លុះពេលជនរងគ្រោះទាំងពីជិះម៉ូតូមកដល់កន្លែងកើតហេតុបានប្តូរគន្លងផ្លូវ ទៅខាងឆ្វេងដៃវិញព្រោះ (ចិនបិតផ្លូវការដ្ឋានជួសជុលគន្លងខាងលិច) ស្របពេលនោះក៍មានរថយន្តមួយ គ្រឿងម៉ាកគា (KIA) ពណ៌ក្រហមផ្លាកលេខបាត់ដំបង 3A-2155 (រថន្តក្រុងដឹកអ្នកដំណើរ) របស់ក្រុមហ៊ុនកាពីតូល បើកបរក្នុងទិសដៅពីត្បូងទៅជើង (ភ្នំពេញ-បាត់ដំបង) បានធ្វើអោយរថយន្តជ្រុល ទៅបុកម៉ូតូតែម្តង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ខូចខាតស្រាលរថយន្ត:០១គ្រឿង,ខូចធ្ងន់ម៉ូតូ:០១គ្រឿង រីឯរថយន្តបន្ទាប់ពីបុកម៉ូតូរួចបានបើកចេញផុតពីកន្លែងកើតហេតុចំងាយប្រហែល ១០០ម៉ែត្រទើបឈប់ រត់គេចខ្លួនតែម្ដង ។
ក្រោយពេលកើតហេតុកំលាំងផ្នែកជំនាញបានចុះដល់កន្លែងជាបន្ទាន់ដើម្បីធ្វើការគុសដៅវាស់វែងរួចនាំយកមធ្យោបាយពាក់ព័ន្ធមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់ ៕
មតិយោបល់