ព័ត៌មានជាតិ

រថយន្តហ្វរន័រ បើកបុករះរថយន្ត និងម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់ស្រាល ២នាក់

ភ្នំពេញ: រថយន្តម៉ាកហ្វរន័រមួយគ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតទៅបុករះរថយន្ត ១គ្រឿង និងម៉ូតូ ២ គ្រឿង បណ្ដាលឲ្យរបួសធ្ងន់ស្រាល ២នាក់។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១ និង ១០ នាទីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២០ តាមបណ្ដោយផ្លូវ អែ ៨ ក្នុងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៊។

រថយន្តបង្កហ្វរន័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BA-7263 បានរងការខូចខាត បែកចង្កៀងមុខ ផ្នែកខាងឆ្វេង ចំណែកអ្នកបើក មិនស្គាល់អត្តសញ្ញាណឡើយ។ ដោយទ្បែករថយន្តរងគ្រោះ ម៉ាកលុចស៊ីស IS250 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2Z-8882 ខូចខាតមុខក្រោយផ្នែកខាងឆ្វេង។ រីឯម៉ូតូរងគ្រោះ ២ គ្រឿង៖ ទី១ម៉ាកសេ125 ស៊េរីឆ្នាំ 2016 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1E-4688 អ្នកបើករងរបួសស្រាល និងទី២ម៉ាកសេ125 ស៊េរីឆ្នាំ 2019 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1FK-9268 អ្នកបើករបួសធ្ងន់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តហ្វរន័រ ធ្វើដំណើរតាមដងផ្លូវ អែ៨ ធ្វើដំណើរពីលិចទៅកើត ខណ:ដែលរថយន្តលុចស៊ីស និងម៉ូតូ ២ គ្រឿងទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវអែ ៨ ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តហ្វរន័រ បានរេចង្កូតមកខាងឆ្វេងដៃ បុករះរថយន្តរងគ្រោះ និងម៉ូតូខាងលើតែម្ដង បណ្ដាលឱ្យរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។

ក្រោយកើតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ធ្វើការវាស់វែង យករថយន្ត និងម៉ូតូទាំង ២គ្រឿង ដាក់អែបចិញ្ចើមផ្លូវ ហើយភាគីទាំងសងខាង បានធ្វើការដោះស្រាយគ្នា៕

មតិយោបល់