Post News Media ព័ត៌មានជាតិ បែកថ្នាំអុកឡុ...

បែកថ្នាំអុកឡុកក្នុងគ្រួសារ ឳពុកម្តាយទ្រាំលែងបានប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីងប់ងល់និងថ្នាំញៀនហើយបានអុកឡុកអ្នកផ្ទះស្ទើររាលថ្ងៃទើបឳពុកម្តាយទ្រាំលែងបានប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនយកទៅធ្វើការអប់រំ ។

​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២រសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧​ នៅភូមិព្រៃទា សង្កាត់​ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ ឯក សុវណ្ណារ៉ា ​ហៅកុង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើករថយន្តស្នាក់នៅកន្លែងកើតហេតុខាងលើ ។

តាមសំដីឳពុកជនបង្កបានឲ្យដឹងថា​ កាលពី៣ឆ្នាំមុនកូនប្រុសរបស់គាត់បានធ្វើការជាមួយអ្នកធំមានមុខមានមាត់ក្រោយមកក៏បានងប់ងល់និងថ្នាំញៀនហើយបានឈប់ធ្វើការមួយថ្ងៃៗដើរផឹកតែស្រានិងរករឿងគេឯងរហូតបង្កហិង្សារឲ្យមានរបួសស្នាម ។ ហើយត្រូវបានសមត្ថកិច្ចចាប់យកទៅដាក់គុកអស់រយះពេល១ឆ្នាំទើបចេញមកវិញ ។

លោកបានបន្តថា​ បន្ទាប់ពីចេញពីគុកវិញស្រាប់តែរិតលើសដើមបង្កការអុកឡុកនៅក្នុងផ្ទះស្ទើររាល់ថ្ងៃទើបម្តាយទ្រាំលែងបានក៏ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង ។

ក្រោយពីធ្វើការឃាត់ខ្លួន ជនបង្កត្រូវបានសមត្ថកិច្ចនាំខ្លួនមកនគរបាលប៉ុស្តិ៍ចោមចៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅធ្វើការអប់រំនៅមណ្ឍលកែប្រែបន្ត ៕