ព័ត៌មានជាតិ

ប្រតិបត្តិការជួយសង្គ្រោះ ជនរងគ្រោះដោយបាក់រលំអគារនៅខេត្តកែប ត្រូវបានបញ្ចប់ជាស្ថាពរ

កែបៈ ថ្ងៃទី៣-៥ ខែមករា ឆ្នាំ២០២០ កម្លាំងការិយាល័យអគ្គIភ័យខេត្តកំពត ចំនួន១០នាក់ ដឹកនាំបញ្ជាផ្ទាល់ដោយលោកស្នងការ ម៉ៅ ច័ន្ទមធុរិទ្ធ ប្រើប្រាស់រថយន្តអគ្គIភ័យស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន ០២គ្រឿង ចុះជួយសង្រ្គោះ កម្មករសំណង់រងគ្រោះ ក្នុងគ្រោះមហន្តរាយ បាក់រលំអគារកកម្ពស់ ៧ជាន់ ស្ថិតនៅភូមិកែប សង្កាត់/ក្រុង/ខេត្តកែប ។

ប្រតិបត្តិកា៖ បានជួយស្វែងរកនិងសង្គ្រោះ បងប្អូនកម្មករសំណង់ជាប់គាំងក្នុងគំនរអគារបាក់រលំ និងបាញ់ទឹកអស់ ២៨រថយន្ត ស្មើនិង ២៤០ ម៉ែត្រគូប។ បញ្ចប់នៅវេលាម៉ោង ១២និង២០ នាទីថ្ងៃត្រង់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០៕

មតិយោបល់