ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សមត្ថកិច្ចបង្ហើបវាំងននខ្មៅបន្តិច ជុំវិញហេតុការណ៍បំផ្ទុះគ្រាប់បែក កណ្ដាលក្រុងភ្នំពេញ

ភ្នំពេញ: កងកម្លាំងសមត្ថកិច្ចចម្រុះបានចំណាយពេលប្រមាណជិត៤ម៉ោង ក្នុងការស៊ើបអង្កេតជុំវិញកន្លែងកើតហេតុ បន្ទាប់ពីមានហេតុការណ៍បំផ្ទុះគ្រាប់បែកមួយកើតឡើងនៅក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចម្ការមន ដែលនៅមិនឆ្ងាយប៉ុន្មានពីសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ យ៉ាងហោចណាស់មនុស្ស២នាក់ ត្រូវបានរាយការណ៍មកថា សមត្ថកិច្ចឃាត់ខ្លួនយកទៅធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខណ:ដែលមនុស្ស៤នាក់ ទទួលរងរបួសធ្ងន់ស្រាល ក្នុងនោះ មានទាំងជនបរទេស២នាក់ និងរថយន្ត៤គ្រឿង ក៏ត្រូវបានរងការខូចខាតផងដែរ។

ក្រោយហេតុការណ៍បំផ្ទុះភ្លាមៗ ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត បានចុះដល់កន្លែងកើតហេតុ ដើម្បីបើកការស៊ើបអង្កេត ហើយរកឃើញថា គ្រាប់បែកដៃដែលជនដៃដល់ប្រើសម្រាប់ការបំផ្ទុះនោះ ជាប្រភេទគ្រាប់បែកផលិតនៅអាមេរិក។ ប៉ុន្តែរហូតមកទល់នឹងព្រឹកនេះ នៅមិនទាន់មានសេចក្ដីរាយការណ៍លម្អិតនៅឡើយ ក្រៅពីសមត្ថកិច្ចធ្វើការឃាត់ខ្លួន អ្នកបើកបររថយន្តឡិចស៊ីស និងរថយន្តហាយឡែនឌ័រ បញ្ជូនទៅធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានី ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម។

សេចក្ដីរាយការណ៍ឲ្យដឹងថា ក្រោយកើតហេតុ មនុស្ស៤នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ក្នុងនោះមនុស្សពីរនាក់ រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ម្នាក់នៅមន្ទីរពេទ្យព្រះសង្ឃ និងម្នាក់ទៀត បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី)។ ជនរងគ្រោះ៤នាក់ ត្រូវបានគេស្គាល់អត្តសញ្ញាណ រួមមានទី១ឈ្មោះ ចាន់ វណ្ណី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន ទី២ឈ្មោះ ម៉ីង ហ៊ីវ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរអាជីវករផ្សារអូរឫស្សី ទី៣ឈ្មោះ ដា មិនដ្រា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិឥណ្ឌា មុខរបរគ្រូបង្រៀនភាសាអង់គ្លេស បច្ចុប្បន្នស្នាក់នៅផ្ទះជួលលេខ៤៥AE2 ផ្លូវ៣៥០ ម្តុំទួលស្លែង និងទី៤ឈ្មោះ សេង ជាង ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរមន្រ្តីរាជការនៅនាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃ។ ដោយឡែក រថយន្ត៤គ្រឿង រួមមាន រថយន្តម៉ាកឡិចស៊ីស ពណ៌ស RX400h ពាក់ស្លាកលេខ ភ្នំពេញ 2U-7352 មួយគ្រឿង ម៉ាក ហាយឡែនឌ័រ ពណ៌ខ្មៅ មិនចាំស្លាកលេខ មួយគ្រឿង ម៉ាកវីហ្គូ ពណ៌ទឹកស ពាក់ស្លាក់លេខ ភ្នំពេញ 2AI-6775 និងមួយគ្រឿងទៀតម៉ាក តាកូម៉ា ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2Y-7136 ត្រូវរងការខូចខាត។

បើតាមវីដេអូឃ្លីបរយ:ពេល៣៤វិនាទី ដែលទម្លាយតាមរយ:បណ្ដាញសង្គមក្រោយកើតហេតុប៉ុន្មានម៉ោង បានបង្ហាញថា នៅវេលាម៉ោង៧៖៤៨នាទី យប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ មុនពេលកើតហេតុបន្តិច ឃើញមានជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿង តាមបណ្ដោយផ្លូវលេខ១៦៣ មកដល់ចំណុចកើតហេតុ ក៏ទម្លាក់គ្រាប់បែកមួយគ្រាប់ចោលនៅលើផ្លូវ ហើយជិះចេញទៅបាត់។ ខណ:នោះ ស្របពេលដែលរថយន្ត ឡិចស៊ីស (ជិះពីមុខ) និងរថយន្ត ហាយឡែនឌ័រ (ជិះតាមក្រោយ) មកដល់ គ្រាប់បែកនោះក៏បានផ្ទុះឡើងភ្លាមតែម្ដង។

យ៉ាងណាក៏ដោយ ហេតុការណ៍បំផ្ទុះគ្រាប់បែកដ៏កម្រនៅចំកណ្ដាលរាជធានីភ្នំពេញ ដែលជាបេះដូងរបស់ព្រះរាជាណាចក្រកម្ពុជា រហូតមកទល់នឹងព្រឹកថ្ងៃទី៧ ខែកញ្ញានេះ នៅមិនទាន់មានសេចក្ដីរាយការណ៍ជាក់លាក់ណាមួយឡើយ។ ក៏ប៉ុន្តែ មានការលើកឡើងថា នេះជាទង្វើបស់ជនមួយក្រុម ធ្វើឡើងក្នុងគោលបំណងបំពុលបរិយាកាសសង្គម ខណ:ព្រឹត្តិការណ៍បោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់ខិតជិតមកដល់ និងស្ថានការណ៍នយោបាយក្នុងប្រទេស ហាក់ពុំសូវជាល្អប៉ុន្មាន។ រីឯមតិខ្លះទៀត លើកឡើងថា ជារឿងគំនុំបុគ្គលទៅវិញ។

ទន្ទឹមនឹងនេះ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ក្រសួងមហាផ្ទៃកម្ពុជា បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពដ៏គួរឲ្យស្អប់ខ្ពើមនេះ។ ក្រសួងមហាផ្ទៃថា ទង្វើនេះ ទោះក្នុងហេតុផលណាក៏ដោយ គឺមានចេតនាធ្វើឲ្យសាធារណមតិជាតិ-អន្តរជាតិ យល់ច្រឡំចំពោះសភាពការណ៍សន្តិសុខរបស់ព្រះរាជាណាចក្រកម្ពុជា ទាំងមូល។ ក្រសួងក៏បញ្ជាក់ដែរថា បច្ចុប្បន្នកម្លាំងមានសមត្ថកិច្ចបាន និងកំពុងបន្តចាត់វិធានការស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដើម្បីស្វែងរកជនល្មើសបញ្ជូនទៅតុលាការ ធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

ក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់សាធារណជន ផ្ដល់កិច្ចសហការជាមួយកម្លាំងមានសមត្ថកិច្ច ក្នុងការផ្ដល់ព័ត៌មានពាក់ព័ន្ធផ្សេងៗ ចំពោះហេតុការណ៍ខាងលើនេះ ដើម្បីបំពេញបន្ថែមដល់ការងារស្រាវជ្រាវស៊ើបអង្កេតរបស់កម្លាំងមានសមត្ថកិច្ចឈានទៅកំណត់អត្តសញ្ញាណជនល្មើស ដែលទទួលខុសត្រូវក្នុងករណីនេះ។ យ៉ាងណា គេជឿថា វាំងននខ្មៅជុំវិញហេតុការណ៍នេះ នឹងត្រូវលាតត្រដាងក្រោយការស៊ើបអង្កេតរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ក្នុងពេលឆាប់ៗ៕

//youtu.be/fxvBHePoALI

//youtu.be/Byl8vn6blm8

//youtu.be/9-yLlTWNPFA

លិខិតថ្កោលទោស ក្រសួងមហាផ្ទៃ

phnompenh_blast_bbk3_06-09-16_ (1)

phnompenh_blast_bbk3_06-09-16_08

phnompenh_blast_bbk3_06-09-16_07

phnompenh_blast_bbk3_06-09-16_06

phnompenh_blast_bbk3_06-09-16_05

phnompenh_blast_bbk3_06-09-16_04

phnompenh_blast_bbk3_06-09-16_03

phnompenh_blast_bbk3_06-09-16_02

phnompenh_blast_bbk3_06-09-16_01

phnompenh_blast_bbk3_06-09-16_ (15)

phnompenh_blast_bbk3_06-09-16_ (14)

phnompenh_blast_bbk3_06-09-16_ (13)

phnompenh_blast_bbk3_06-09-16_ (12)

phnompenh_blast_bbk3_06-09-16_ (11)

phnompenh_blast_bbk3_06-09-16_ (10)

phnompenh_blast_bbk3_06-09-16_ (8)

phnompenh_blast_bbk3_06-09-16_ (7)

phnompenh_blast_bbk3_06-09-16_ (6)

phnompenh_blast_bbk3_06-09-16_ (5)

phnompenh_blast_bbk3_06-09-16_ (4)

phnompenh_blast_bbk3_06-09-16_ (3)

phnompenh_blast_bbk3_06-09-16_ (2)

photo_2016-09-06_23-27-44

photo_2016-09-06_23-28-18

photo_2016-09-06_22-50-41

photo_2016-09-06_22-50-46

photo_2016-09-06_22-50-49

photo_2016-09-06_22-50-53

photo_2016-09-06_22-50-58

photo_2016-09-06_22-51-02

photo_2016-09-06_21-03-00

photo_2016-09-06_21-03-04

photo_2016-09-06_21-03-08

photo_2016-09-06_21-19-24

photo_2016-09-06_21-19-27

photo_2016-09-06_20-13-59

photo_2016-09-06_20-14-02

photo_2016-09-06_20-19-26

photo_2016-09-06_20-19-33

photo_2016-09-06_20-23-56

photo_2016-09-06_20-24-00

photo_2016-09-06_20-41-07

photo_2016-09-06_20-41-12

photo_2016-09-06_20-41-15

photo_2016-09-06_20-41-17

photo_2016-09-06_20-41-26

photo_2016-09-06_20-44-01

photo_2016-09-06_20-44-04

មតិយោបល់