ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានក្មេងប្រុសម្នាក់ បានជិះម៉ូតូមកពីខេត្តព្រៃវែង មកលោតទឹកសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខព្រះបរមរាជវាំង ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលលោតទឹកសម្លាប់ខ្លួននោះ មានឈ្មោះ ឡេង រស្មី ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតនៅភូមិដកព ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
យោងតាមសម្តីរបស់បងថ្លៃជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុនៅព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះបានប្រាប់ថា រូបគេយកមួកកូបទៅឲ្យអ៊ំដែលនៅភូមិជាមួយគ្នា ហើយក៏ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1 FS-9936 ចេញបាត់រហូត។ លុះដល់វេលាម៉ោង៤រសៀល ទើបបងប្អូនជីដូនមួយជួបជនរងគ្រោះនៅភ្នំពេញ ហើយក៏បានសួថា តើឯងមកភ្នំពេញពេញធ្វើអី? ពេលនោះជនរងគ្រោះក៏បានថាមករកការងារធ្វើ ហើយក៏ជិះម៉ូតូចេញបាត់។
សាក្សីដដែលបានបន្តថា បន្ទាប់មកបងប្អូនជីដូនមួយក៏បានខលប្រាប់អ្នកផ្ទះទើបនាំគ្នាចេញពីខេត្តព្រៃវែងមករកនៅភ្នំពេញ។ លុះមកដល់វេលាម៉ោងកើតហេតុក៏បានជួនជនរងគ្រោះ តែជនរងគ្រោះបានទុកម៉ូតូហើយចេះតែដើរគេចរហូត ក្រោយមកស្រាប់តែរត់ទៅលោតទឹកសម្លាប់ខ្លួនលិចបាត់ទៅតែម្តង។
ប្រភពដដែលបន្តថា ជនរងគ្រោះមិនដែលស្គាល់ភ្នំពេញម្តងណាឡើង ហើយមុនពេលកើតហេតុក៏មិនមានរឿងរឿងអ្វីជាមួយអ្នកផ្ទះដែរ មិនដឹងថាជនរងគ្រោះមានវិបត្តិអ្វីនោះទេ ទើបសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនបែបនេះ ៕
មតិយោបល់