ភ្នំពេញៈ ដើម្បីសម្រួលចរាចរដល់ប្រជាពលរដ្ឋជាអ្នកដំណើរ សាលារាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការភ្លើងស្តុបថ្មី២កន្លែងទៀត គឺនៅប្រសព្វរវាងវិថីហាណូយ និងផ្លូវចូលវត្តសំរោងអណ្តែត ក្នុងខណ្ឌសែនសុខ និងមួយកន្លែងទៀតនៅប្រសព្វរវាងវិថីហាណូយ និងផ្លូវកប់ស្រូវ ក្នុងខណ្ឌសែនសុខដូចគ្នាៗ។
មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា នៅវេលាម៉ោង៥និង០០នាទីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ ដាក់ឲ្យដំណើរភ្លើងស្តុបថ្មីទី១១ នៅប្រសព្វរវាងវិថីហាណូយ និងផ្លូវចូលវត្តសំរោងអណ្តែត ក្នុងខណ្ឌសែនសុខ។
ដោយឡែកនៅវេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះដែរ សាលារាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការភ្លើងស្តុបថ្មីទី១០ នៅប្រសព្វរវាងវិថីហាណូយ និងផ្លូវកប់ស្រូវ ក្នុងខណ្ឌសែនសុខ។
អាស្រ័យហេតុនេះ សូមសាធារណជនជ្រាប និងចូលរួមគោរពភ្លើងស្តុប និងច្បាប់ចរាចរទាំងអស់គ្នា៕
មតិយោបល់