ភ្នំពេញៈ លទ្ធផលត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីយប់ថ្ងៃពុធទី១១ ខែមីនា ឆ្នាំ២០២០ ក្នុងមូលដ្ឋានខណ្ឌដង្កោ។
-ឃាត់អ្នកបើកបរមានអត្រាជាតិកុល់ចាប់ពី ០,៤០mg/l ឡើងទៅចំនួន ០៤នាក់ (រថយន្ត ០១គ្រឿង ម៉ូតូ០៣គ្រឿង) បញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ។
សូមបញ្ជាក់៖ ករណីខាងលើនេះ សង្កេតឃើញបុរសម្នាក់ ជិះរថយន្តម៉ាក Ford Ranger ពាក់ផ្លាកលេខ ភ្នំពេញ 2AU-3334 មានស្ថានភាពស្រវឹង ដល់សមត្ថកិច្ច សុំវាស់ជាតិអាល់កុល គឺមិនព្រមសហការនោះទេ បែរជាឈរនិយាយទូរស័ព្ទ ធ្វើព្រងើយ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក៏បុរសខាងលើ ត្រូវបានបញ្ជូនមកការិយាល័យជំនាញ នៃស្នងការនគរនបាលរដ្ឋធានីភ្នំពេញផងដែរ៕
មតិយោបល់