នៅពេលដែលស្លេសកើតមានក្នុងផ្លូវដង្ហើម អ្នកច្បាស់ជាមានបញ្ហាក្អកជាប់រហូត ពិបាកដកដង្ហើម ឬមានអារម្មណ៍ថា តឹងណែនក្នុងដើមទ្រូងជាដើម។ នេះហើយជាមូលហេតុដែលមនុស្សភាគច្រើនតែងតែចំណាយប្រាក់ដើម្បីទិញថ្នាំសម្រាប់លេប។ ប៉ុន្តែ ប្រសិនបើអ្នកដឹងពីវិធីព្យាបាលតាមបែបធម្មជាតិ អ្នកច្បាស់ជាមិនចាំបាច់ចំណាយប្រាក់ទៀតឡើយ។
បើយោងតាមគេហទំព័រ authoritynutrition បង្ហាញថា ខ្ញីជាមើមរុក្ខជាតិមួយប្រភេទ ដែលមានអនុភាពក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំ កម្ចាត់ជំងឺផ្សេងៗ រួមទាំងស្លេសក្នុងផ្លូវដង្ហើមផងដែរ។
ធាតុផ្សំៈ
- ខ្ញីប្រហែលជា ១០ចំណិត
- ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ
- ម្រេចខ្មៅ ១ស្លាបព្រាកាហ្វេ
- ទឹក ២ពែងកាហ្វេ
ការអនុវត្តៈ
- ដាំទឹកឲ្យពុះតិចៗ ទើបបន្ថែមខ្ញី នឹងម្រេចចូល
- គ្រប់ឲ្យជិត ហើយរុំពុះ១នាទីទៀត សូមបន្ថយភ្លើង
- បន្តរំងាស់តិចៗរហូតទាល់តែល្បាយនេះប្រែជាពណ៌លឿងស្លេក ទើបលើចុះ
- នៅពេលដែលល្បាយនេះត្រជាក់ហើយ សូមបន្ថែមទឹកឃ្មុំចូល
- អ្នកត្រូវទទួលទានមួយថ្ងៃ ២ទៅ៣ដង ឲ្យអស់តែម្តង។
ប្រសិនបើស្លេសនៅក្នុងផ្លូវដង្ហើមរបស់អ្នកមិនទាន់កម្ចាត់អស់ទេ អ្នកត្រូវអនុវត្តបែបនេះមួយទៅពីរថ្ងៃបន្ថែមទៀត៕
មតិយោបល់