Post News Media ព័ត៌មានកីឡា Zlatan ទៅលេងឲ...

Zlatan ទៅលេងឲ្យ LA Galaxy រដូវកាលក្រោយ!

បន្ទាប់ពីបញ្ចប់រដូវកាលនេះ Zlatan Ibrahimovic នឹងទៅកាន់ទឹកដីសហរដ្ឋអាមេរិក ដើម្បីចូលរួមជាមួយនឹងក្រុម LA Galaxy។

ក្រោយពី មានការចរចាប៉ុន្មានសប្តាហ៍មុននេះ កីឡាករស៊ុយអ៊ែត Zlatan Ibrahimovic បានសម្រេចចិត្ត ទៅលេងនៅលីគកំពូលរបស់សហរដ្ឋអាមេរិកហើយ។

Zlatan Ibrahimovic នឹងទទួលបានប្រាក់បៀរវត្តចំនួន៥លានដុល្លារ ក្នុងមួយរដូវកាល។ នេះបើតាមការឲ្យដឹងពី Dailly Mail ។ ក៏ប៉ុន្តែ បើទោះបីជា Zlatan ទៅលេងឲ្យ LA Galaxy ក៏ដោយ តែ Manchester United អាចខ្ចីជើង Zlatan Ibrahimovic មកលេងវិញបាន ប្រសិនបើ Manchester United ត្រូវការ។

វាគឺជាលក្ខខណ្ឌមួយដ៏ល្អ សម្រាប់បិសាចក្រហម ព្រោះថានៅរដូវកាលក្រោយ Manchester United អាចលេងនៅពានរង្វាន់មួយក្នុងចំណោម Champion League និង Europa League ដូច្នេះហើយ Man Utd ត្រូវការឈ្នះពាន៕

Loading...