ព័ត៌មានជាតិ

កម្លាំងនគរបាលប៉ុស្តិ៍កន្ទោកឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន០៤នាក់

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា នគរបាលប៉ុស្តិ៍កន្ទោកសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនក្រុមប្រើប្រាស់គ្រឿងញៀន៤នាក់ដកហូតថ្នាំ ០៣កញ្ចប់និងវត្ថុតាងជក់មួយចំនួន កាលពីព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៧នេះនៅចំណុចទីស្នាក់កាបុណ្យភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ ការបង្ក្រាបខាងលើនេះដឹកនាំកម្លាំងដោយ លោក ម៉ន វុធី អធិការរងខណ្ឌក្រោមការបញ្ជាផ្ទាល់ពី លោក​ យឹម សារ៉ាន់អធិការខណ្ឌ ។

នាយប៉ុស្តិ៍នគរបាលកន្ទោកបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ទូច ពុធ អាយុ២៤ឆ្នាំ ស្នាក់នៅភូមិទួលសាម៉ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើតនៅភូមិពុកយ៊ុក​ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។ ទី២ ឈ្មោះ ម៉ៅ សុខម៉េង អាយុ១៨ឆ្នាំ ស្នាក់នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ ទី៣ ឈ្មោះ រឿន រ៉ាត់ អាយុ២២ឆ្នាំ ស្នាក់នៅភូមិព្រៃកោះ ឃុំវលិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ទី៤ ឈ្មោះ នឿក រើន អាយុ១៧ឆ្នាំ ស្នាក់នៅ ភូមិវាល សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងនគរបាលជំនាញកំពុងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕

//youtu.be/zttELPr_WPk

មតិយោបល់