ព័ត៌មានជាតិ

រថយន្តដឹកដី ២គ្រឿងសណ្តោងគ្នា បើកទៅគៀរ រថយន្តមួយគ្រឿង

ភ្នំពេញ​ ៖​ រថយន្តដឹកដី​ មួយគ្រឿង​បានបើកសន្លោងរថយន្តដឹកដីមួយគ្រឿង​ទៀត​ បានបើកគៀររថយន្ត​ មួយគ្រឿង​ទៀត​ កាលពីម៉ោង​ 
ជាង៣រសៀល​ ថ្ងៃទី៥​ ខែមេសា​ ឆ្នាំ​២០១៦​ ស្ថិតនៅចំណុចផ្លូវលេខ២០១R មុខដីឡូគ្មានលេខ​ ក្រុមទី​១៣​ ភូមិគ្រោលគោ​ 
សង្កាត់គីឡូម៉ែត្រ​លេខ៦ ​ខណ្ឌឫស្សីកែវ។
អ្នកបើកបររថយន្តដឹកដីទាំង២គ្រឿង​ ទី១​ មានឈ្មោះ​ វឌ្ឍនា​ អាយុ២២ឆ្នាំ​ និង ឈ្មោះ​ ប៉ូយ​ ភួង​ អាយុ​៣០ឆ្នាំ​​ បច្ចុប្បន្ន​អ្នកទាំង​ 
០២នាក់ស្នាក់នៅភូមិគ្រោលគោ​ សង្កាត់គីឡូម៉ែត្រ​លេខ៦ ខណ្ឌឫស្សីកែវ​ ។ ចំណែកឯម្ចាស់រថយន្ត​ Camry បាឡែន​ 
មិនត្រូវបានស្គាល់អត្តសញ្ញាណទេ។
រថយន្តរងគ្រោះ ម៉ាក​ Camry បាឡែន​ ពណ៌​ ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2T-0682 បានបើកបរពីជើងទៅត្បូង ។ 
ចំណែកឯរថយន្តដឹកដីបានបើកពីត្បូងទៅជើង​ លុះមកដល់ចំណុចកើតហេតុខាងលើ​ ស្រាប់តែរថយន្ត​បង្កម៉ាក​ FUSO ពណ៌​ ស​ 
ពាក់ស្លាកលេខ​ ភ្នំពេញ​ 3C-2331 និងរថយន្តមួយគ្រឿងទៀតម៉ាក​ FUSO ពណ៌​ ទឹកមាស​ គ្មានស្លាកលេខ​ 
បានបើករ៉េចង្កូតមកខាងឆ្វេង​បណ្តាលឲ្យគៀរប៉ះគូតរថយន្ត​ Camry បាឡែន​ខាងឆ្វេង​ ដែលបើកបរបញ្ជ្រាសទិសគ្នា​ ។
ក្រោយពេលកើតហេតុ​ ភាគីទាំងពីរ​បានធ្វើការចរចារគ្នា​នៅកន្លែងកើតហេតុ​ ដោយភាគីខាងរថយន្ត​ Camry​ បាឡែន​ 
បានទាមទារសំណងពីរថយន្តដឹកដីចំនួន​ ៣០០ដុល្លាអាមេរិក​ ដោយភាគីខាងរថយន្តដឹកដីព្រមទទួលជួសជុលឲ្យទាំងស្រុង​ 
ហើយភាគីខាងរថយន្ត​ Camry បាឡែន​ បានទាមទារសងជំងឺចិត្ត​ ២០០ដុល្លាអាមេរិក​ពីឡើងថែមទៀត​ ។ 
ប៉ុន្តែភាគីខាងរថយន្តដឹកដីមិនព្រមដូចការសំណូមពររបស់ភាគីខាងរថយន្ត​ Camry​ បាឡែន​ទេ​ 
ពីព្រោះជារឿងគ្រោះថ្នាក់ចរាចរជាចៃដន្យមិនមែនជាការវាយដំគ្នានោះឡើយ​។
បន្ទាប់មកភាគីទាំងសង​បានធ្វើការចរចារគ្នា​ ដោយម្ចាស់រថយន្ត​ Camry បាឡែន បានធ្វើការទាមសំណង​ចំនួន​ ៣០០ដុល្លារ​ 
ដើម្បីបញ្ចប់រឿង​ ម្ចាស់រថយន្តដឹកដីសុំសងម្ចាស់រថយន្ត​ បាឡែន​ ត្រឹមតែ​ ១៥០ដុល្លារ​តែប៉ុណ្ណោះ​ រួចចរចារគ្នាមិនត្រូវ​ 
ទើបសមត្ថកិច្ចបានយករថយន្តទាំង​ ០៣គ្រឿងមកប៉ុស្តិ៍នគរបាលគីឡូមែ៉ត្រលេខ៦​ ចាត់ការបន្តតាមផ្លូវច្បាប់​ ៕​

   
    
    
   

មតិយោបល់