ភ្នំពេញ ៖ ប្រជាពលរដ្ឋ៤០នាក់ ដែលរស់នៅភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល (ភ្នំបាត)
បាននាំគ្នាមកដាក់ញត្តិនៅខុទ្ទកាល័យសម្តេចតេជោ (ដែលមានទីតាំងនៅផ្លូវស៊ូស្រ៊ុន ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ)
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះ នៅម៉ោងជាង១២ថ្ងៃត្រង់។
អជ្ញាធរបានឲ្យដឹងថាគោលបំណងរបស់ពួកគាត់មកនេះសុំឲ្យសម្តេចតេជោ ជួយអន្តរាគមន៍ដោះស្រាយសំណូមពរ ២ចំណុច
ទី១ជួយផ្តល់ទីលំនៅ បានទៅរស់នៅភូមិអណ្តូង ដូចករណីអ្នកតវ៉ានៅសហគមន៍បុរីកីឡាដែលទើបបានសំណងថ្មីៗនេះ
ក្នុងនោះផ្ទះ០១បន្ទប់ នឹងប្រាក់ ៥.០០០ដុល្លារ។ ទី២ ទាមទារសំណងបន្ថែមចំនួន ១០.០០០ ដុល្លារ បន្ថែមលើការបន្តរស់នៅភ្នំបាត
(ក្នុងករណីមិនមានដំណោះស្រាយនៅភូមិអណ្តូង)។
អាជ្ញាធរបន្តថា ក្រោយពីដាក់ញត្តិរួចហើយពួកគាត់បានសំរាកហូបបាយនៅក្រោមដើមពោធិ៍ មុខវត្តបទុមរួចហើយ
ក៏វិលត្រឡប់ទៅផ្ទះសំបែងរបស់ពួកគាត់វិញ៕
មតិយោបល់