ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួនមេ ក្លោងជួញគ្រឿងញៀនម្នាក់ ខណៈអ្នកប្រើប្រាស់គ្រឿងញៀន១១នាក់ទៀតត្រូវបញ្ជូនទៅមណ្ឌលកែប្រែ

ភ្នំពេញ​៖ ​កម្លាំង​រាជអាវុធហត្ថ​ បានឱ្យដឹងថា ​នៅ​រសៀល​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៦​ នេះ​លោក ​ស៊ិន វីរៈ ​តំណាង​អយ្យការ​ បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ​មេក្លោង​ជួញដូរ​គ្រឿងញៀន​ម្នាក់ ​ជា​បណ្តោះ​អាសន្ន​នៅ​មណ្ឌល​កែប្រែ​ព្រៃ​ស ​ចំណែក​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ​១១​នាក់​ទៀត​ត្រូវ​បាន​តំណាង​អយ្យការ​សម្រេច​បញ្ជូន​ទៅ​មណ្ឌល​អប់រំ​កែប្រែ​ឱកាស​ខ្ញុំ​។

គួរ​រំលឹកថា​ ក្រុម​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​១២​នាក់​ខាងលើ​ត្រូវបាន​ កម្លាំង​កង​រាជ​អា​អាវុធហត្ថ​រាជធានី​ភ្នំពេញ ​ធ្វើការ​ស្រាវជ្រាវ​ និង​បង្ក្រាប កាលពី ថ្ងៃទី​០១ ​ខែមេសា ឆ្នាំ​២០១៦ នៅលើ​ផ្លូវ​វេ​ង​ស្រេង​ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ ​និង​ភូមិ​ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ​ សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ការ​បង្ក្រាប​នោះដែរ​សមត្ថកិច្ច​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ដកហូត​បាប​គ្រឿងញៀន​ជាក់​សែ្ត​ង​បាន​ចំនួន​១០​កញ្ចប់ និង​ដប​សម្រាប់​ជប់​គ្រឿងញៀន​មួយ​ចំនួនធំ​៕

   
 

មតិយោបល់