ភ្នំពេញៈ បុរសជនជាតិកូរ៉េម្នាក់សង្ស័យបែកថ្នាំ ដៃប្រដាប់ដោយដំបង និងកូនកាំបិត ដើររេរាពេញផ្លូវបេតុង ម្តុំបុរីវីឡាទួលសង្កែ តាំងពីម៉ោងជាង៦ព្រឹក រហូតដល់ម៉ោង៧និង៤០នាទីព្រឹក ក៏ត្រូវសមត្ថកិច្ច ចុះធ្វើអន្តរាគមន៍។
ហេតុការណ៍នេះ បានកើតឡើងលើផ្លូវបេតុង ម្តុំបុរីវីឡាទួលសង្កែ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។
តាមប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជាង៦ព្រឹក គេឃើញបុរសខាងលើ កាន់កូនកាំបិត២ និងដំបង២កំណាត់ និយាយម្នាក់ឯង ត្រឡប់ត្រឡិន ដើរត្រេងត្រាងរេរាទៅមកៗពេញផ្លូវ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ធ្វើរដំណើរតាមដងផ្លូវចោមរោមមើល ហើយបានទាក់ទងទៅសមត្ថកិច្ច ឲ្យចុះមកមើល និងសាកសួរតែម្តង។
ពេលសមត្ថកិច្ចមកដល់ បានលួងលោមជន ហើយបានដកកាំបិត និងដំបងយកទៅរក្សាទុក ព្រោះខ្លាចបង្កជាហិង្សាលើអ្នកដដៃ បន្ទាប់មកបុរសខាងលើ បានដើរចូលផ្ទះជួលលេខC22 ដែលនៅក្បែរនោះបាត់ទៅ។
សូមបញ្ជាក់ថា សមត្ថកិច្ចសួររកលិខិតឆ្លងដែនបុរសខាងលើ តែដោយសារលិខតឆ្លងដែនមិននៅជាប់ខ្លួន ទើបសមត្ថកិច្ចប្រាប់ថា
មិនអនុញាតិឲ្យបុរសខាងលើ ជួលផ្ទះនៅទីនោះទៀតទេ៕








មតិយោបល់