Post News Media ព័ត៌មានជាតិ បញ្ចៀសចរាចរតា...

បញ្ចៀសចរាចរតាមផ្លូវមួយចំនួនក្នុងក្រុងភ្នំពេញ ក្នុងព្រឹត្តិការណ៍រត់(Baton Run) នៅថ្ងៃស្អែក!

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នេះ ទាក់ទងនឹងការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ក្នុងព្រឹតិការណ៍រត់ (Baton Run) អបអរសាទរការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ និងកីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី៩ ឆ្នាំ២០១៧ ។

ការបញ្ចៀសចរាចរខាងលើនេះ នឹងធ្វើឡើងចាប់ពីវេលាម៉ោង ៦ព្រឹក រហូតដល់ម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ នៅមុខស្ថាទូតប្រទេសម៉ាឡេស៊ី ប្រចាំប្រទេសកម្ពុជា និងតាមមហាវិថីព្រះនរោត្តម ផ្លូវ២១៤ ផ្លូវលេខ១៦១ ផ្លូវលេខ១៨២ ផ្លូវលេខ២៧១ ជាដើម ដែលជាចំណុចទីតាំងជួប និងខ្សែរត់។

ចង់ជ្រាបកាន់តែលម្អិត សូមមើលក្នុងលិខិតទាំងស្រុងដូចខាងក្រោម៖

Loading...