ភ្នំពេញៈ ផ្ទះសិប្បកម្មធ្វើគ្រឿងសង្ហារឹមមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ អស់ស្ទើរទាំងស្រុងសំណាងល្អមិនមានអ្នករងរបួសឡើយ។
ហេតុការណ៍នេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នៅផ្លូវ២០១១ ភូមិគោកឃ្នាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទីតាំងខាងសិប្បកម្មម្ចាស់នៅមិនទាន់ស្គាល់អត្តសញ្ញាណឡើយ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេបានធំក្លិន ក្រោយមកឃើញមានផ្សែងខ្មៅខ្មួលខ្មាញ់ ឡើងចេញពីសិប្បកម្មខាងលើនិងឮសម្លេងផ្ទុះឡើងបង្ករភ្ញាក់ផ្អើដល់អ្នកជិតខាងនិងធ្វើដំណើរតាមផ្លូវនិងបានទំនាក់ទំនងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញដែលនៅប្រចាំការក្នុងខណ្ឌចំនួន៦រឿងមកបាញ់ពន្លត់។
សមត្ថកិច្ចបានប្រាប់ថាក្នុងគ្រោះអគ្គិភ័យខាងលើ បណ្តាលឲ្យទ្រព្យសម្បត្តិឆេះស្ទើតែទាំងស្រុង ខូចខាតម៉ូតូចំនួន ៤គ្រឿង តែសំណាងល្អមិនមានមានអ្នករងរបួស។
ក្នុងប្រតិបត្តការណ៍ខាងលើនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ ៦គ្រឿងក្នុងហេតុការណ៍នេះមិនទាន់ដឹងពីមូលហេតុពិតប្រាកដឡើយនិងគិតជាទឹកប្រាក់អស់ប៉ុន្មានក៏មិនទាន់ដឹងប្រាកដកនោះទេ៕
https://youtu.be/0uoxyIYHnTE
មតិយោបល់