ព័ត៌មានជាតិ

ជិះម៉ូតូឌុបប្រពន្ធទាំងស្រវឹង ដួលស្លាប់ខ្លួនឯង ប្រពន្ធរងរបួសធ្ងន់

ត្បូងឃ្មុំ​ ៖​ បុរស​ម្នាក់​ ​ស្លាប់ ​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ ចំណែក​ឯ​ប្រពន្ធ​ត្រូវ​រងរបួស​ធ្ងន់​​ ក្រោយពីជួប​គ្រោះថ្នាក់​ចរាចរណ៍​​ ដែល​បង្ក
​ឡើង​ដោយ​ជិះ​ម៉ូតូ​ដួល​ខ្លួន​ឯង​ ​កាលពីម៉ោង​១ រំលងអាធ្រាត្រ​ ឈាន​ចូល ​ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ២០១៦​ នៅ​លើ​ខ្នង​ព្រែក​ជីក​ ស្ថិត​ក្នុង
​ភូមិ​ជាំ​ធ្លក​ ឃុំ​ពពេល​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​។
មន្ត្រី​នគរបាល​ចរាចរណ៍​បាន​ឲ្យដឹងថា​ ជនរងគ្រោះ​ ​ឈ្មោះ​ផល​ ភាព​ អាយុ​២២ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ​ ជា​អ្នក
​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា សេ១២៥​ ពណ៌ខ្មៅ​ ពាក់​ស្លាកលេខ​កំពង់ស្ពឺ​ 1C-6255​ ជិះ​ដឹក​ប្រពន្ធ​ ​ឈ្មោះ​ឡាយ​ ថារី​ អាយុ​១៨ឆ្នាំ​ ដែល
​រងរបួស​ធ្ងន់​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។
​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ បណ្ដាល​មកពី​អ្នក​បើកបរ​ម៉ូតូ​ស្រវឹង​ស្រា​ ហើយ​បាន​ប្រើប្រាស់​ល្បឿនលឿន​ទៀត​ផង។

ក្រោយ​ពី​កើត​ហេតុ​ កម្លាំង​ជំនាញ​​នគរបាល​ចរាចរណ៍​ ស្រុក​ពញាក្រែក​ បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ ជួយ​អន្តរាគមន៍​បញ្ជូន​អ្នក​រងរបួស
​ទៅ​កាន់​មន្ទីរពេទ្យ​ និង​ប្រគល់​សាកសព​ជនរងគ្រោះ​ឲ្យ​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ផង​ដែរ​៕

   
 

មតិយោបល់