កណ្តាលៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា មានករណីបុរសម្នាក់ ធ្វើអត្តឃាតលោតទឹកសម្លាប់នៅស្ពានព្រែកសំរោង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។
ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅនៅលើស្ពានព្រែកសំរោង ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលប៉ងធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួនមានឈ្មោះ កែវ សុភាស់ ភេទប្រុស ស្នាក់នៅក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល មានប្រពន្ធនិងមានកូនម្នាក់។
ប្រភពដដែលបានបន្តថា មូលហេតុដែលធ្វើឲ្យបុរសខាងលើ លោតទឹកសម្លាប់ មកពីពិបាកចិត្ត ជំពាក់លុយគេច្រើន និងក្រីក្រពេក។
ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានគេជួយសង្គ្រោះទាន់ពេល ហើយត្រូវបានថយន្តសង្រ្គោះរបស់ស្នងការដ្ឋានខេត្តកណ្តាលដឹកមកសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ៕
https://youtu.be/ZFlrLD13IZM
មតិយោបល់