ព័ត៌មានជាតិ

បុរសម្នាក់រសេះរសោះកាច់ដៃ កាច់ជើង ដាច់ខ្យល់ស្លាប់ភ្លាមៗ ដោយបន្សល់ទុកកូន ៤នាក់

កណ្ដាលៈ ថ្ងៃ‌ទី០៨ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោងប្រហែល ៦និង៣០នាទី ចំណុចក្នុងបន្ទប់ជួលរបស់ខ្លួន ស្ថិតភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះ‌ឈ្មោះ អ៊ាន គ្រុយ ភេទប្រុស អាយុ ៤៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ មានប្រពន្ធ និងកូន០៤នាក់(ប្រុស៣នាក់ និងស្រី១នាក់)

វត្ថុតាងចាប់យក៖ គ្មាន

សភាពរឿងហេតុ៖ តាមការសួរបំភ្លឺរបស់ប្រពន្ធ ឈ្មោះហ៊ត សុឃាង ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិព្រៃខ្លា ឃុំប្រឡាយ ខេត្តកំពង់ធំ បានឲ្យដឹងថា ប្តីខ្លួនបានឈឺរយៈពេលបីថ្ងៃហើយលោកគ្រូពេទ្យបានពិនិត្យ ឃើញថាមានជំងឺ គ្រុនពោះវៀន លើសឈាម រលាកក្រពះផង ហើយបានដាក់ស៊ីរ៉ូម អស់រយៈពេលបីថ្ងៃហើយ ពេលល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ នៅម៉ោង ១៨និង២០នាទី ក៏បានដោះស៊ីរ៉ូមចេញ ហើយនាំគ្នាហូបបាយរួច មួយសន្ទុះធំក៏ចូលទៅដេកទៅរហូតដល់ភ្លឺនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ប្រហែលម៉ោង៥និង៤០នាទីគាត់បានងើបទៅបត់ជើងហើយ បានសួរថាម៉េច ហើយឯង គាត់បានឆ្លើយថាអត់អីទេ ពេលគាត់មកពីបត់ជើងរួចក៏ចូលដេកវិញ មួយសន្ទុះស្រាប់ តែឃើញគាត់ រសេះរសោះកាច់ដៃ កាច់ជើង ដាច់ខ្យល់ស្លាប់ ភ្លាមៗតែម្តង ។
ក្រោយមកសមត្ថកិច្ចស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានចូលរួមប៉ុស្តិ៍ រដ្ឋបាល ឃុំឆក់ឈើនាង លោកក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មេភូមិ និងប្រពន្ធបងប្អូននៃសព បានធ្វើការពិនិត្យ លើជនរងគ្រោះ ឃើញថាពុំមានស្លាកស្នាមអី្វឡើយ។

ការសន្និដ្ឋាន៖ លោកគ្រូពេទ្យនិងរបស់ជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គ សពបានប្រគល់ជូន ក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់