កំពតៈ លោកអធិការរងស្រុកទឹកឈូ ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា មានករណីហឹង្សាដោយចេតនា លើបុរសម្នាក់ បណ្តាលឲ្យរបួសដេរ៥ថ្នេរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃ២១ ខែមេសា ឆ្នាំ២០១៧ នៅភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
លោកអធិការបានបន្តថា ជនសង្ស័យទាំង២នាក់ទី១មានឈ្មោះ សក ហ័ង ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិរលួស ឃុំបឺងទូក ស្រុកទឺកឈូ និងទី២ឈ្មោះ សួង ខុន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
លោកបានបន្តទៀតថា គេបានឃើញជនសង្ស័យទាំង២នាក់ខាងលើ បានយកពូថៅទៅកាប់លើជនរងគ្រោះឈ្មោះ អ៊ុង សាវង្ស ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ត្រូវចំក្បាលខាងលើថ្នាស។
ក្រោយពីកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទូក ធ្វើការឃាត់ខ្លួនបានម្នាក់ នាំមកកាន់អធិការរដ្ឋាននគរបាលស្រុកទឹកឈូ និងម្នាក់ទៀតបានគេចខ្លួនបាត់៕
មតិយោបល់