ព័ត៌មានជាតិ

ម៉ូតូឌូ​ប និងរថយន្ដ​តូ​យូ​តាឡុ​ច​ស៊ី​ស៥៧០បុកគ្នារ​ងរបួសស្រាល

​ភ្នំពេញ​៖ បុរស​៣​នាក់​បានរ​ង់​របួសស្រាលខ​ណ:​ដែល​ពួក​បាន​ជិះ​ម៉ូតូ ឌូប មួយគ្រឿង ក្នុង​ល្បឿន​លឿន​ល្មម ក៍​ជ្រុល​ចង្កូត​ទៅបុក​រថយន្ដ​តូ​យូ​តាឡុ​ច​ស៊ី​ស​៥៧០ មួយគ្រឿង កំពុង​ព្យាយាម​បត់​ចូល សណ្ឋាន​គារ ភ្នំពេញ ។​

ហេតុ​ការណ៏​នោះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៥០ នាទី​យប់ ថ្ងៃទី ១៦ ខែ កក្ដ​ដា ឆ្នាំ ២០១៤ ស្ថិត​នៅ​ចំណុច​មុខ​សណ្ធាន​គារ ភ្នំពេញ តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា បុន​ពេល​កើតហេតុ​គេ​ឃើញ ម៉ូតូ ឌូប មួយគ្រឿង ពណ៏​ទឹកក្រូច​លាយ​ខ្មៅ ពាក់​ស្លាក ភ្នំពេញ 1BU .0333 ជិះ​ដោយ​បុរស​៣​នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុងទិសដៅ​ពិ​ជើង​ទៅ​ត្បូង ជិះ​ក្នុង​ល្បឿន​លឿន​ល្មម ខណ:ពេល​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៍​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ រថយន្ដ​តូ​យូ​តា ឡុច​ស៊ីស​៥៧០ មួយគ្រឿង ពណ៏​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AC.6688 បើក​ដោយ​បុរស​ម្នាក់ និង​បុរស​អន្ចិតជន​ម្នាក់​និងស​ម​ត្ថ​កិច្ច​ខណ្ឌ​៧​មករា​២​នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​ទិសដៅ​ពី ត្បូង​ទៅ​ជើង ព្យាយាម​បត់​ឆ្វេង ចូល​សណ្ឋាន ភ្នំពេញ មិន​វៃ​ភ្លើង​ស៊ី​ញូ បណ្ដាល​ឲ្យ​ម៉ូតូ​និង​រថយន្ដ​ទាំង​២ គ្រឿង រង​ការ​ខូច​ខា​ច​បន្ទិច​បន្ទួ​ច ចំណែក​បុរស​២​នាក់​ជិះ​ម៉ូតូ​ខាងលើរ​ង់​របួសស្រាល ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ថាន​បាន​ចុះ​ទៅដល់​កន្លែង ធ្វើការ​សម្របសម្រួល រួច​ភាគី​ខាង​ម៉ូតូឌូប ក៍​ធានា​សង់​ថ្លៃ​ខូចខាត​ទាំងស្រុង ទៅ​ភាគី​រថយន្ដ​តូ​យូ​តាឡុ​ច​ស៊ី​ស​៥៧០​ខាងលើ ដើម្បី​បញ្ចាប់រឿង​៕​
2

4

មតិយោបល់