ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆាបឆេះ អតីតក្លឹប Honey នៅខណ្ឌដូចពេញ

ភ្នំពេញ: តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ បានឲ្យដឹងថា ករណីអគ្គិភ័យឆាបឆេះ នៅភោជនីដ្ឋានមួយកន្លែង ស្ថិតនៅអតីត Honey ក្លឹប ស្ថិតនៅតាមបណ្ដោយផ្លូវ៥១ កែងនឹងផ្លូវ២៤២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពុំមានការខូចខាតអ្វីធ្ងន់ធ្ងរទ្បើយ ដោយអតីតក្លឹបនេះ កំពុងស្ថិតនៅក្នុងការរុសរើមិនទាន់អស់ ដោយនៅឥវ៉ាន់ តិចតួចប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងការឆេះនេះ ត្រូវបានគេសង្ស័យថា ដោយសារកម្មកររុសរើ ជក់បារីហើយ បោះចោលផ្ដេសផ្ដាស ជាហេតុបង្កឲ្យមានការឆេះនេះទ្បើង។

សូមជំរាបថា នៅប្រតិបត្តិការពន្លត់នេះ ប្រើរយ:ពេលអស់ជិតកន្លះម៉ោង និងរថយន្តទឹកចំនួន ៦គ្រឿង ៕

មតិយោបល់