ខេត្តបន្ទាយមានជ័យ៖លោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យបាន បង្កើតគណកម្មការថែរក្សាផ្លូវនិងសំអាតក្រុងនៅពេលខាងមុខនេះ។គណកម្មការនេះនឹងអនុវត្តន៍តាមគោលការណ៍យកលុយពីរថយន្តដឹកដី១គ្រឿងពី១ម៉ឺនទៅ២ម៉ឺនរៀលគ្រាដែលសកម្មភាពដឹក១ថ្ងៃមិនតិចជាង១.០០០ជើងចេញចូលភ្នំស្វាយ។ ជាក់ស្តែងក្រោយពេលថ្នាក់ដឹកនាំខេត្តគ្រោងបញ្ឈប់ក្រុមហ៊ុនកាយថ្មភ្នំធ្វើអាជីវកម្មគឺឃើញសកម្មភាពរថយន្តដឹកដីចេញត្រង់ចំណុចផ្លូវវត្តចំការខ្នុរសង្កាត់អូរអំបិល១ថ្ងៃមិនតិចជាង១.០០០ជើងចេញចូលភ្នំស្វាយដែលមានគ្រឿងចក្រ២គ្រឿងកំពុងកាយដីភ្នំនិងមានបុគ្កលម្នាក់ពាក់ឯកសណ្ឋានប៉ារ៉ាជាយោធាសឹករងខេត្តកំពុងធ្វើសកម្មភាពរាប់ឡានដឹកដីយកលុយ។ លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖នៅក្រុងសិរីសោភ័ណមានភ្នំដែលជាប់គ្នាចំនួន៤កណ្តាលក្រុងហើយរយះពេលកន្លងមកត្រូវបានក្រុមហ៊ុនចំនួន៤មាន១.ក្រុមហ៊ុនយឿប គង់ ២.ក្រុមហ៊ុនភ្លន់ហង់ ៣.ក្រុមហ៊ុនញាំ សាវ៉ូន ៤.ក្រុមហ៊ុនឡាច ហុក បានធ្វើសកម្មភាពកាយភ្នំធ្វើអាជីវកម្មស្ទើរតែរលាយភ្នំ។ភ្នំដែលមាននៅកណ្តាលក្រុងសិរីសោភ័ណនេះគឺប្រឈមការកាយធ្វើអាជីវកម្មដែលប៉ះពាល់ដល់ព្រៃធម្មជាតិហើយខេត្តបានសុំទៅក្រសួងរ៉ែនិងថាមពលត្រូវបានបញ្ឈប់ធ្វើសកម្មភាព។ លោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ក្រុមហ៊ុនដែលធ្វើសកម្មភាពកាយថ្មភ្នំធ្វើអាជីវទាំង៤ក្រុមហ៊ុននេះគឺត្រូវបញ្ចប់នៅថ្ងៃទី៣០កញ្ញា២០១៤នេះទើបក្រុមហ៊ុនធ្វើសកម្មភាពដឹកយ៉ាងគគ្រឹកគគ្រេងហើយបើបញ្ចប់ហើយមានធ្វើសកម្មភាពទៀតនិងមានវិធានការតាមច្បាប់។ លោក វ៉ាយ គេងលី អភិបាលរងក្រុងសិរីសោភ័ណបានប្រាប់ថា៖ពាក់ព័ន្ធនិងរថយន្តដឹកដីចេញពីភ្នំយ៉ាងគគ្រឹកគ្រែងបែបនេះគឺខេត្តបានបង្កើតគណកម្មការថែរក្សាផ្លូវនិងសំអាតក្រុងដើម្បីយកលុយពីរថយន្តដឹកដីចេញពីភ្នំរថយន្តប្រភេទកង់១០យកតំលៃ២ម៉ឺនរៀលនិងរថយន្តប្រភេទកង់៦យកតំលៃ១ម៉ឺនរៀលតែគណះកម្មការនេះមិនទាន់បានអនុវត្តន៍នៅឡើយទេ៕
ព័ត៌មានជាតិ
មតិយោបល់