ភ្នំពេញៈ បុរសម្នាក់ត្រូវបានមិត្តភក្រ័ឌុបមកប្តឹង សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជយ័ទាំងទឹកមុខស្លេកស្លាំង បន្ទាប់ពីត្រូវចោរលួចម៉ូតូរបស់គាត់១គ្រឿង កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី២៣ ខែមេសាឆ្នាំ២០១៧។
ជនរងគ្រោះ ឈ្មោះ មាស ថេង អាយុ២៥ឆ្នាំ មុខរបរជាងទង ស្នាក់សង្កាត់ចោមចៅ ខណ្ឌពោធិសែនជយ័ បានប្រាប់សមត្ថកិច្ច ឲ្យដឹងថា នៅវេលាម៉ោងប្រហែលជា៩ព្រឹក រូបគាត់បានចេញពីផ្ទះ មកកាន់ផ្ទះមេជាងទង នៅម្តុំក្រោយវត្តស្ទឹងមានជយ័ ភូមិបច្ឆា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជយ័ រាជនីភ្នំពេញ
ដោយបានចតម៉ូតូរបស់គាត់ម៉ាក C125 ពណ៌ខ្មៅ ស៊េរី ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CE6894ចាក់សោរករចតមុខផ្ទះមេជាងរបស់គាត់ ហើយបានឡើងទៅជាន់ទី១ពិភាក្សាការងារ ជាមួយមេជាងតែមួយភ្លែត លុះចុះមកវិញពុំឃើញម៉ូតូ មានការផ្អើលឆោឡោ ទើបដឹងថាចោរលួចយកទៅបាត់ ក៏មកដាក់ពាក្យប្តឹងដើម្បីឲ្យសមត្ថកិច្ច ជួយអន្តរាគមន៏រកម៉ូតូឲ្យគាត់វិញ៕
មតិយោបល់