ព័ត៌មានជាតិ

របួសធ្ងន់ស្រាល០៤នាក់ ក្នុងករណីហិង្សាវាយតប់គ្នាទៅវិញទៅមក សមត្ថកិច្ចឃាត់ខ្លូនក្រុមបង្កបាន ០៥នាក់

កណ្ដាលៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ១១ និង៣០ នាទីយប់ នៅថ្ងៃទី២២ ខែមេសា មានករណីហិង្សាវាយតប់គ្នា បណ្ដាលឲ្យរបួសធ្ងន់ស្រាល ០៤ នាក់ នៅចំណុចភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះ ទី១.ឈ្មោះ ហាន សាមហ័ង ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅ ភូមិព្រៃចាស់ ឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (សន្លប់បញ្ជូនទៅពេទ្យភ្នំពេញ) ទី២.ឈ្មោះ សម្បត្តិ រតនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃចាស់ ឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (សន្លប់) ទី៣-ឈ្មោះ ហៃ សេងហ័ង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (របួសក្បាល) និងទី៤-ឈ្មោះ ស្រៀន សុខជា ភេទប្រុសអាយុ ២២ឆ្នាំ មុខរបរកសិករ ជនជាតិ
ខ្មែរ មានទីលំនៅភូមិរកាទី១ ឃុំ រកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (សន្លប់ ) ។

ក្រោយកើតហេតុ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យបាន ០៥ នាក់ ទី ១.ឈ្មោះ ពិន វ៉ាន់ឌឿន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់ដេរ ជនជាតិខ្មែរ មានទីលំនៅភូមិរកាទី១ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (របួសក្បាល) ទី២.ឈ្មោះ បោយ សំណាង អាយុ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ជនជាតិខ្មែរ មានទីលំនៅភូមិរកាទី១ ឃុំ រកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (របួសក្បាល) ទី៣.ឈ្មោះ ធឿន ជីវ័ន អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករធ្វើនំបុ័ង មានទីលំនៅភូមិរកាទី១ ឃុំ រកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (របួសក្បាល) ទី ៤.ឈ្មោះ សាំង សំណាង អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិរកាទី១ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (របួសផ្ទៃមុខ) និងទី៥.ឈ្មោះ ប៉ុក វណ្ណរិទ្ធ អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងទូរស័ព្ទ មានទីលំនៅភូមិរកាទី១ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (របួសភ្នែកខាងស្តាំ១កន្លែង)។

សមត្ថកិច្ច បាននិយាយថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ មានកម្មវិធីមង្គលការ ដែលអំទ្បុងកម្មវិធីកាត់នំវេលាម៉ោង ៨ យប់ ឈ្មោះ ហាន សាមហ័ង ក៏មានទំនាស់ប្រតាយប្រតប់គ្នាជាមួយភ្ញៀវខាងកូនកម្លោះ ហើយក៏មានមនុស្សចូលឃាត់ បំបែកចេញពីគ្នា បានបន្តិច ឈ្មោះ ហាន សាមហ័ង ក៏ដើរចេញពីរោងការ មកខាងក្រៅ មួយសន្ទុះក្រោយមក ម្ចាស់ហាង យី
ហោ «ជួបព្រឹកជួបល្ងាច» បានទៅប្រាប់ឈ្មោះ ពឿន ចិន្តា ថា មានមនុស្សវ៉ៃគ្នា នៅមុខហាងរបស់ខ្លួន ភ្លាមៗនោះ ឈ្មោះ ពឿន ចិន្តា ក៏រត់ចេញមកមើលពេលទៅដល់ឃើញឈ្មោះ ហាន សាម ហ័ង ដេកសន្លប់នៅលើដី ម្នាក់ឯង ហើយឈ្មោះពឿន ចិន្តា បានរត់ទៅហៅ មនុស្សក្នុងរោង ស្របពេលនោះ ក្រុមមនុស្សនៅ ឃុំរកាជន្លឹង មានគ្នា០៦នាក់ ជិះម៉ូតូ០៣គ្រឿង ចេញពីច្រៀងខារ៉ាអូខេ នៅ 7NG បានទៅឈប់ បញ្ចូលខ្យល់ ម៉ូតូនៅជាប់ផ្ទះ ឈ្មោះយន សីហា ដែលនៅ
ខាងត្បូងកន្លែងកើតហេតុ ភ្លាមនោះមនុស្សដែលរត់ចេញពីរោងការ បានមកឃើញមនុស្ស០៦នាក់នេះ ក៏ព្រួតវាយបណ្តាលឲ្យមានរបួសទាំង ០៦នាក់ ហើយក្រុមមនុស្ស០៦នាក់ នេះក៏វ៉ៃតបត ទៅវិញបណ្តាលឲ្យរបួស ០២នាក់វិញ ក្រោយមកមនុស្សនៅទីនោះ ក៏ចូលឃាត់មនុស្ស០៦នាក់នោះប្រគល់ឲ្យសមត្ថកិច្ច ។

ក្នុងមនុស្ស០៦នាក់នោះ មានម្នាក់ឈ្មោះ ស្រៀន សុខជា របួសធ្ងន់ដេកសម្រាកព្យាបាល នៅមន្ទីរ
ពេទ្យបង្អែកស្រុកខ្សាច់កណ្តាល ចំពោះឈ្មោះ ហាន សាមហ័ង ដេកសម្រាកព្យាបាលនៅមន្ទីរ ពេទ្យភ្នំពេញ ។

នៅក្នុងករណីនេះដែរ សមត្ថកិច្ច កំពុងបន្តអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់