ព័ត៌មានជាតិ

មូលនិធិ​១៥​ពាន់​លាន​យ័ន​ត្រូវ​បាន​ផ្តល់ ឱ្យ​ជា​រៀងរាល់​ឆ្នាំ​ដល់​ការសិក្សា​វិជ្ជាជីវៈ​ក្នុង​ប្រទេស​ចិន​

យោងតាម​ប្រភព​ព័ត៌មាន ស៊ីន​ហួរ​បាន​ចុះ​ផ្សាយ​ឲ្យដឹងថា រដ្ឋាភិបាល​ចិន​បាន​ផ្តល់​មូលនិធិ​១៥​ពាន់​លាន​យ័ន (២,៤​ពាន់​លាន​ដុល្លារ​) ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​ដល់​ការសិក្សា​វិជ្ជាជីវៈ ចាប់ពី​ឆ្នាំ​២០១១​មក​។​អនុ​រដ្ឋមន្ត្រី អប់រំ លោក លូ​ស៊ីន បាន​គូសបញ្ជាក់​នៅក្នុង​ឱកាស​នៃ​សន្និសីទកាសែត មួយ​ថា មូលនិធិ​នេះ បាន​ផ្តោត​ទៅលើ​ការកែលំអ​លក្ខខណ្ឌ នៃ​ការសិក្សា​ជា មូលដ្ឋាន ដល់​ការបណ្តុះបណ្តាល​គ្រូបង្រៀន និង​ដល់​ការជួយ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ពួក​និស្សិត​។​

​សិក្សានុសិស្ស​នៅតាម​តំបន់​ជនបទ ដែល​រៀនសូត្រ​នៅក្នុង​សាលា​មធ្យមសិក្សា ឬ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​ជំនាញ​នានា ក្នុង​វិស័យ​កសិកម្ម នៅតាម​ប ណ្តា​ទីក្រុង​ទាំងឡាយ និង​ចេញពី​គ្រួសារ​ក្រីក្រ​នោះ នឹង​ត្រូវ​បាន​រួចផុត​ពី​ការចំណាយ​ទាំងអស់​ក្នុង​ការសិក្សា​រៀន​សូត្រូ ។​

​វិទ្យាល័យ​វិជ្ជាជីវៈ បាន​ក្លាយជា​អ្នក​ផ្គត់ផ្គង់​ដ៏​សំខាន់​នូវ​កម្លាំង​ពលកម្ម​មាន​គុណភាព​។​សិស្សានុសិស្ស​ជិត​៨០​លាន​នាក់ បាន​ទទួល​សញ្ញាប័ត្រ​ពី​វិទ្យាល័យ វិជ្ជាជីវៈ​មួយ ចាប់តាំងពី​ឆ្នាំ ២០០៦​មក ដែល​តំណាងឱ្យ​៦០%​នៃ​កម្លាំង​ពលកម្ម​ថ្មី​មាន​គុណភាព ។​

​ជាង​៧០%​នៃ​មនុស្ស​ចំណូល​ថ្មីៗ នៅក្នុង​ផ្នែក​រថភ្លើង​ល្បឿន​លឿន អាកាសចរណ៍​ស៊ីវិល ការដឹកនាំ​ភស្តុភារ​និង​ទេសចរណ៍​សុទ្ធតែ​ត្រូវ​បាន​បណ្តុះ​ប ណ្តា​ល​នៅ​ក្នុង​វិទ្យាល័យ​វិជ្ជាជីវៈ​មួយ​។​ការ​បម្រុង​ទុក​អ្នកបច្ចេកទេស​ដ៏​ច្រើន​មួយ បាន​ផ្តល់​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ច និង​ការងារ​ធ្វើ​។​ចំនួន​សិស្សា នុ​សិស្ស នៅតាម​បណ្តា​គ្រឹះស្ថាន​សិក្សា​វិជ្ជាជីវៈ គឺ​បាន​ដល់​ជាង​៣៨​លាន​នាក់ ចាប់ពី​ពេល​នេះ​ដល់​ឆ្នាំ ២០២០ នេះ​បើ​តាម​ការ​ឱ្យដឹង​របស់​សេចក្តី​ណែ នាំ​មួយ ដែល​ត្រូវបាន​ចេញ ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​កន្លងមកនេះ ដោយ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ ។ បច្ចុប្បន្ន មាន​សិស្ស ២៩,៣ លាន​នាក់ បាន​សិក្សា នៅ​តាម​សាលារៀន​វិជ្ជាជីវៈ​១៣.៦០០​កន្លែង ៕​
China

មតិយោបល់