Post News Media ព័ត៌មានជាតិ យប់មិញ! ឆេះរថ...

យប់មិញ! ឆេះរថយន្ត១ គ្រឿង ដោយមិនដឹងមូលហេតុ នៅស្រុកមេមត់

ត្បូងឃ្មុំ: លោកវរសេនីយ៍ទោ ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ បានប្រាប់ Post News ថា នៅវេលាម៉ោង ១២ និង ៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមេសានេះ មានករណីឆេះ រថយន្ត១គ្រឿង ស្ថិតនៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចចន្លោះបង្គោល គីឡូម៉ែត្រលេខ ១៩៥-១៩៦ ស្ថិតនៅភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

រថយន្តដែលឆេះនោះ ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ.2H.1089 ពុំស្គាល់ឈ្មោះ និងអាស័យដ្ឋានអ្នកបើកបរនោះទេ ដោយបើកបរក្នុងទិសដៅពីលិចទៅកើត លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តក៍បានឆេះ ហើយអ្នកបើកបរ បានរត់គេចខ្លួនចេញទៅបាត់ ដោយទុករថយន្តចោល៕

Loading...