Post News Media ព័ត៌មានជាតិ សមត្ថកិច្ចចុះ...

សមត្ថកិច្ចចុះបង្ក្រាប ទីតាំងដាំកញ្ឆាខុសច្បាប់ ៦២ កន្លែង នៅតាកែវ

តាកែវ: លោកវរសេនីយ៍ទោ យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានប្រាប់ Post News ថា នៅវេលាម៉ោង ៦ ព្រឹក ថ្ងៃទី២៣ ខែមេសា កម្លាំងអធិការដ្ឋាននគរបាលស្រុក រួមសហការជាមួយអធិការរងទាំង០៤ លោកនាយផ្នែក.នាយរងផ្នែក លោកនាយប៉ុស្តិ៍ព្រះបាទជាន់ជុំ និងមន្ត្រីតាមផ្នែកតាមប៉ុស្តិ៍ទាំងអស់ បានចុះបង្រ្កាបដោយដក និងដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់ នៅចំណុចខ្នងបន្ទាយចាស់ និងបង្គោលអង់តែន ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ បានចំនួន៦២ទីតាំង ស្មើនឹង ១៧.២៦៦ដើម ។

ពាក់ព័ន្ធនឹងករណីខាងលើ កម្លាំងជំនាញ កំពុងចាត់វិធានការ និងស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕