ព័ត៌មានជាតិ

បុរស ២នាក់ ឡើងផ្សាដែក បណ្ដាលឲ្យឆក់ស្លាប់ម្នាក់ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: នៅវេលាម៉ោង ៩និង១០នាទីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ មានករណីឆក់ខ្សែភ្លើង ជនរងគ្រោះឈ្មោះ ធាន ធាង ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិប្រឡាយហ្លួងក្រោម ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ប្រពន្ធឈ្មោះ ថាប់ ចំប៉ារ័ត្ន អាយុ ២៧ឆ្នាំ។

ដំណើររឿង៖ មុនកើតហេតុជនរងគ្រោះបានទៅផ្សាដែកជាមួយឈ្មោះ មាស ថន ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិជាមួយគ្នានៅផ្ទះរបស់ឈ្មោះ សោម សាវ័ន្ត (ញ៉ាញ់) ភេទស្រី អាយុ ៤៧ឆ្នាំ នៅភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ពេលនោះឈ្មោះ មាស ថន បានឡើងទៅកាន់សំណាញ់ដែក ហើយឈ្មោះ ធាង ក៏ទៅដោតព្រីភ្លើងរួចហើយក៏តោងឡើង បណ្តាលឲ្យឆក់ទាំង ២នាក់ ប៉ុន្តែឈ្មោះ ថន បានធ្លាក់ចុះមកក្រោម មិនបណ្តាលឲ្យគ្រោះថ្នាក់នោះទេ។

បច្ចុប្បន្នសពតម្កល់ទុកនៅវត្តអញ្ចាញ ៕

មតិយោបល់