ព័ត៌មានជាតិ

បើករថយន្តដូចហោះប៉ះម៉ូតូលើផ្លូវចង្អៀត បណ្តាលឲ្យរបួសធ្ងន់០២នាក់

កណ្កាល: តាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ៤ និង៣០ នាទីរសើល ថ្ងៃទី២២ ខែមេសា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និង​ ម៉ូតូ បានកើតទ្បើងលើកំណត់ផ្លូវចាក់បេតុង នៅចំណុចមុខភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្កាល​ បណ្តាលឲ្យរបួសធ្ងន់០២នាក់។

រថយន្តបង្ក ម៉ាក MATIZ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AJ៨៥០៦ បើកបរដោយឈ្មោះ ស៊ុន ប៊ុនឌេង ភេទប្រុសអាយុ ២១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកែវឧត្តម ឃុំត្រពាំគង ស្រុកសំរោងទ ខេត្តកំពង់ស្ពឺ បានបើកពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូ១គ្រឿង ម៉ាកគុបជ្រុងពណ៌ទឹកប៉ិច ពាក់ស្លាកលេខ ភ្នំពេញ១AT ៧២៤២ បើកបរដោយឈ្មោះ សេង ប៉េង ភេទប្រុសអាយុ ២៧ ឆ្នាំស្នាក់នៅភូមិអង្គបឹងចក សង្កាត់កំបូល ខណ្ឌ័ពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរកម្មករ ឌុប ប្អូន ឈ្មោះ សេង រស់ ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិជាមួយគ្នា ដែលបើកពីត្បូងទៅជើង ក្នុងទិសដៅបញ្ច្រាស់គ្នា។

សមត្ថកិច្ចបានឲ្យដឹងថា ដោយសាររថយន្ត បើកបរខ្វះការប្រុងប្រយត្ន័នៅផ្លូវតូច ហើយ ម៉ូតូបើកល្បឿលឿនផង ទើបបណ្ដាលឲ្យកើតមានគ្រោះថ្នាក់នេះ។

ក្រោយកើតហេតុ អ្នកបើកបររថយន្ត ត្រូវសមត្ថកិច្ច ឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ឋាន នគរបាលស្រុក ចំណែកឯ
វត្តុតាងវិញ ត្រូវកម្លាំងជំនាញធ្វើរការវាស់វែង និងប្រមូលយកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់