កណ្តាលៈ លោកវរសេនីយ៍ មែន ចាន់រិទ្ធ អធិការនគរបាលស្រុកកណ្តាលស្ទឹង បានប្រាប់Post News ថា មានករណីឃាតកម្មមួយបានកើតឡើង ដោយផ្តើមចេញពីជនសង្ស័យម្នាក់ ប្រដាប់ដោយដាវស៊ាំម៉ូរ៉ៃ បានធ្វើសកម្មភាពកាប់ប្រហារ ទៅលើបុរសម្នាក់បណ្តាលឲ្យស្លាប់ និងស្ត្រីជាប្រពន្ធរងរបួសធ្ងន់ ហើយភ្លាមៗជនសង្ស័យជាជនដៃដល់ ត្រូវបានពលរដ្ឋឡោមព័ទ្ធវាយរហូតដល់ស្លាប់តែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២រំលងអធាត្រ ឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិរការ ឃុំរការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងនោះដែរ លោកវរសេនីយ៍ មែន ចាន់រិទ្ធ អធិការនគរបាលស្រុកកណ្តាលស្ទឹង បានបញ្ជាក់បន្ថែមថា ករណីឃាតកម្មខាងលើនេះ គឺផ្តើមចេញពីគំនុំ ដោយសារតែជនសង្ស័យជាជនដៃដល់ ស្តីដណ្តឹងកូនរបស់ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធខាងលើមិនបាន ក៏ឈានដល់ការកាប់សម្លាប់បែបនេះតែម្តង។ ហើយករណីនេះសមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម ដោយចេតនា។
ព័ត៌មានលម្អិត Post News នឹងលម្អិតជូនបងប្អូនបន្តទៀត៕
មតិយោបល់